ភ្នំពេញ៖ ខណៈពេលនេះ នៅតែជារឿងដែលកំពុងតែផ្ទុះកក្រើក បន្ទាប់ពីខាង ភាគីប្រទេសថៃ បានលួចចម្លង និងសាងសង់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា ដោយនៅក្នុងនោះដែរ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានចេញមកប្រតិកម្មភ្លាមៗ ពីការលួចចម្លងមួយនេះ និងបានសំណូមពរទៅកាន់ក្រសួងដែលពាក់ព័ន្ធជួយចេញមុខដោះស្រាយពីបញ្ហានេះ។ 

មិនត្រឹមតែប៉ុណ្ណោះ ចំពោះរឿងហេតុមិនសុខចិត្តមួយនេះ ថែមទាំងមានសិល្បករល្បីៗជាច្រើនរូប បាននាំគ្នាជួយចែកចាយព័ត៌មាន និងបង្ហោះសារតវ៉ារកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ព្រមទាំងសំណូមពរឲ្យខាងភាគីថៃបញ្ឈប់នូវការសាងសង់ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងនោះ តារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប លោក​ សាយ ក៏បានចូលរួមជួយគ្នាតវ៉ា ដោយបានបង្ហោះវីដេអូបទចម្រៀងមួយបទ ពោរពេញដោយអត្ថន័យ ចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រោកឈរឡើង ជួយគ្នានៅក្នុងការការពារសម្បត្តិវប្បធម៌ជាតិឲ្យបានស្ថិតស្ថេរគង់វង្ស មិនឲ្យអ្នកណា ឬជាតិសាសន៍ណាមួយ មកលួចចម្លងទៅបានងាយៗនោះទេ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សាយ
សាយ
សាយ
សាយ
រូបភាព បង្ហាញពីការលួចចម្លងសាងសង់ប្រាសាទអង្គរវត្ត
រូបភាពពីវីដេអូបទចម្រៀងរបស់ សាយ
វីដេអូបទចម្រៀងរបស់ សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]