ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យបានលើកឡើងថាជំងឺកូវីដ១៩ មាន ៤ កម្រិត ក្នុងនោះអ្នកជំងឺចំនួន៣កម្រិតដាច់ខាតតម្រូវអោយមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
គ្រូពេទ្យបានណែនាំថា ជំងឺកូវីដ១៩ មាន ៤ កម្រិត ក្នុងនោះមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កម្រិតស្រាល ( Mild illness )( 85 % ) : គ្មានសញ្ញារលាកសួតទេ : No Pneumonia
២. កម្រិតមធ្យម ( Modorate case ) : មានរលាកសួតមធ្យម ប្រហែល ៥០ % : Mild Pneumonia
ក្អក ក្តៅខ្លួន រួមផ្សំ ហត់ ពិបាកដកដង្ហើម ចង្វាក់ដង្ហើមដើរញាប់ ។
៣. កម្រិតធ្ងន់ ( Severe Illness ) : មានរលាកសួតធ្ងន់ធ្ងរលើសពី 50 % : Severe Pneumonia
ចង្វាក់ដង្ហើមញាប់ ( > 50 /mn ចំពោះមនុសចាស់ និងក្មេងអាយុលើសពី 5 ឆ្នាំ , > 60 /mn ចំពោះក្មេង < 2 ខែ , > 40 ចំពោះក្មេង 1-5 ឆ្នាំ ។
៤. កម្រិតធ្ងន់ធ្ងរបំផុត ( Severe Illness ) : Sepsis សន្លប់បាត់ស្មារតី ស្ហុក ជាដើម ។
ចំណាំ ៖
អ្នកជំងឺកម្រិតស្រាល ( គ្មានរោគសញ្ញា ឫ មានរោគសញ្ញាតិចតួច ) : តម្រូវព្យាបាលនៅមណ្ទលព្យាបាលកម្រិតស្រាល ឬ នៅតាមផ្ទះ ។
អ្នកជំងឺកម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ និងកម្រិតធ្ងន់ធ្ងរខ្លាំង : ដាច់ខាតតម្រូវឲមកព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ ( ICU ) ជាចាំបាច់ ។
ការលើកឡើងរបស់គ្រូពេទ្យខាងលើនេះធ្វើឡើងបន្ទាប់ពីកាលពីម្សិលមិញ នៅខេត្តកោះកុងមានករណីអ្នកជំងឺកូវិដទី២ ដែលស្លាប់ដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ១៩នៅតាមផ្ទះក្នុងសហគមន៍ មុនពេលចូលមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
យ៉ាងណាមិញ សូមបង ប្អូនមានបញ្ហាសុខភាពឬរោគសញ្ញាសង្ស័យប្រញាប់រូតរះមកពិគ្រោះព្យាបាលជាមួយក្រុមគ្រូពេទ្យជាបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ឬទៅពិនិត្យសំណាកនៅតាមទីតាំងដែលបានកំណត់ដោយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ដើម្បីចៀសវាងហានីភ័យឆ្លងក្នុងសហគមន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង ៕
ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]