រាជធានីភ្នំពេញ ៖ នរណាមិនស្គាល់ អតីតបវរកញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា រូបនេះ ជីវិតមនុស្សស្រី ដែលនារីៗភាគច្រើន តែងប្រាថ្នាចង់បាន កើតក្នុងគ្រួសារថ្លៃថ្នូរមានឈ្មោះល្បីក្នុងសង្គម ហើយថែមទាំងមាន រូបនាងសម្បត្តិស្រស់ស្អាត លើសពីនេះទៅទៀត មិនត្រឹមតែស្រស់ស្អាតទេ រូបនាង ក៏នៅមានសមត្ថភាពសិល្បៈល្អថែមទៀតផង។
តែផ្ទុយទៅវិញ គ្មានមនុស្សណាម្នាក់ ល្អឥតខ្ចោះឡើយ ទោះមានអ្វីគ្រប់យ៉ាងក៏ពិតមែន តែ ហ្វីយ៉ាតា ត្រូវមានជីវិតអាពាហ៍ពិពាហ៍បរាជ័យ តាំងពីខ្លួននៅអាយុ ២០ឆ្នាំ ព្រមទាំងបន្សល់ទុក នូវចំណងដៃកូនប្រុស គួរឲ្យស្រលាញ់ម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីកូនប្រុសវិញ ថ្មីៗនេះ រូបនាង បានដាក់រូបកូនប្រុស ផ្ទឹមជាមួយខ្លួនកាលនៅក្មេង ទើបដឹងថា កូនប្រុសតែម្នាក់របស់ ហ្វីយ៉តា ដូចគ្នាបះដាក់តែម្តង ជាមួយម៉ាក់ៗ ស្ទើរតែគ្រប់ប្លង់ ស្ទើរគ្រប់ផ្នែកទាំងអស់ លើទម្រង់ផ្ទៃមុខទាំំងច្រមុះ មាត់ ចិញ្ចើម គឺដូចបោះពុម្ព ហេតុនេះហើយ ហ្វីយ៉ាតា ស្រលាញ់កូនប្រុសខ្លួនរូបនេះ ជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]