ក្នុងករណីខ្លះ អាការៈភ្លេចភ្លាំងគឺជារឿងធម្មតាប៉ុណ្ណោះ ដោយសារតែគ្នាយើងមានទំនួលខុសត្រូវច្រើន និងកម្រិតស្រ្តេសកើនឡើង ដែលធ្វើឲ្យយើងធ្វេសប្រហែសអំពីតម្រូវការរបស់ខួរក្បាល។ ប៉ុន្តែ ក៏មានសញ្ញាមួយចំនួនដែលយើងគួរប្រុងប្រយ័ត្ន ដូចជាបញ្ហាភ្លេចភ្លាំងភ្លាមៗ ចេញរោគសញ្ញានៃការឆ្លងមេរោគណាមួយ (គ្រុនក្ដៅ គ្រុនរងា និងក្អួតចង្អោរ) ឬរបួសខួរក្បាលជាដើម។ យ៉ាងណាមិញ រឿងរ៉ាវទាំង៥យ៉ាងនេះ អាចជាមូលហេតុដែលធ្វើឲ្យយើងភ្លេចភ្លាំង។
១. ស្ត្រេស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីរៀន និងចងចាំអ្វីមួយ យើងត្រូវផ្ដោតអារម្មណ៍ទៅលើរឿងនោះ។ ប៉ុន្តែការកើនឡើងកម្រិតអ័រម៉ូនស្រ្តេស Cortisol បានបង្អាក់សមត្ថភាពរបស់ខួរក្បាលក្នុងការរក្សាទុកការចងចាំថ្មីៗ។ ដូច្នេះហើយ យើងគប្បីកាត់បន្ថយស្រ្តេស តាមរយៈការធ្វើសកម្មភាពកម្សាន្តផ្សេងៗដូចជាហាត់ប្រាណ អានសៀវភៅ ឬស្ដាប់តន្ត្រីជាដើម។
២. គេងមិនគ្រប់គ្រាន់
ការគេងមិនត្រឹមតែជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ស្វាហាប់នៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចងចាំផងដែរ។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្ត្រីវ័យកណ្ដាលដែលគេងរយៈ៥ម៉ោង ឬតិចជាងនេះ ឬច្រើនជាង៩ម៉ោង ទទួលបានពិន្ទុនៃការយល់ដឹងទាបជាងអ្នកដែលគេងបាន៧ម៉ោងទៅទៀត។
៣. បាក់ទឹកចិត្ត
អ្នកមានជំងឺបាក់ទឹកចិត្ត ក៏ប្រឈមនឹងការចងចាំខ្សោយ ព្រមទាំងសមត្ថភាពក្នុងការនឹករកព័ត៌មានចាស់ៗមិនបានល្អដូចគ្នា។ នេះបណ្ដាលមកពីការកើនឡើងអ័រម៉ូនCortisol ដែលអមមកជាមួយនឹងជំងឺបាក់ទឹកចិត្ត។ ពិតណាស់ ជំងឺបាក់ទឹកចិត្តអាចជាមូលហេតុទូទៅ ដែលនាំឲ្យការយល់ដឹងរបស់យើងថយចុះ។ យោងតាមវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តបានឲ្យដឹងថា រោគសញ្ញានៃជំងឺបាក់ទឹកចិត្តរួមមាន៖
- តែងតែមានអារម្មណ៍សោកសៅ
- ថាមពលថយចុះ ឬហត់នឿយ
- មានអារម្មណ៍អស់សង្ឃឹម
- ពិបាកគេង
- ប្រែប្រួលទម្ងន់ ឬចំណង់អាហារ
- ចង់ធ្វើអត្តឃាត
៤. ការឆ្លងមេរោគ
ជំងឺរលាកស្រោមខួរ ជំងឺប្រព័ន្ធទឹករងៃ និងការបង្ករោគលើផ្លូវទឹកនោម អាចនាំឲ្យកើតមានការពិបាកក្នុងការគិត និងបញ្ហាការចងចាំផ្សេងៗ។ ប្រសិនបើគ្នាយើងមានរោគសញ្ញាផ្សេងទៀត ដូចជាគ្រុនក្ដៅ គ្រុនរងា ក្អួតចង្អោរ ឬក្រហាយ និងនោមញឹកញាប់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៥. បញ្ហាក្រពេញទីរ៉ូអ៊ីត
ជាមួយគ្នានេះដែរ ក្រពេញទីរ៉ូអ៊ីតមានមូលដ្ឋាននៅក ដែលជំរុញឲ្យអ័រម៉ូនដែលគ្រប់គ្រងដំណើរការរាងកាយទាំងមូលដំណើរការ រួមទាំងការធ្វើមេតាប៉ូលីស។ ប៉ុន្តែ ប្រសិនបើមុខងារនៃក្រពេញមួយនេះមានភាពយឺតយ៉ាវ វាក៏អាចប៉ះពាល់ដល់មុខងាររបស់ខួរក្បាលរបស់យើងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]