ភ្នំពេញ៖ មហាជនគ្រប់គ្នាប្រាកដជាចាំហើយ តារាកំប្លែងកាលពីជំនាន់មុន ជាមួយនាយកុយ នាយក្រឹម នាយវីតាមីនសេ នាយសង់ស៊ីស ជាដើម ដែលសុទ្ធសឹងតែជាតារាកំប្លែងដែលមានថ្មីមាត់ សម្បូរទៅភាពកំប្លុកកំប្លែង ដែលតែងបង្កភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយសម្រាប់ទស្សនិកជន គ្រប់មជ្ឍដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង គេក៏សង្កេតឃើញផងដែរ នូវតារាមួយចំនួន ជួបការលំបាកជីវភាពរស់នៅ ហើយថែមទាំងមានជំងឺប្រចាំកាយថែមទៀត។ ក្នុងនោះ តារាកំប្លែងជើងចាស់ទាំងនោះ មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក យាយ ណាង 

លោកយាយ ណាង មានបញ្ហាជំងឺបេះដូង និងវង្វេង ក្រោយពីរូបគាត់ បានឆ្លងជំងឺកូវីដ១៩ ហើយ បានជាសះស្បើយពីជំងឺកូវីដ១៩។

យាយ ណាង

២. នាយក្តិប 

នាយក្តិប ត្រូវបានគេស្គាល់ថាជា តារាកំប្លែងរួមក្រុមជាមួយក្រុមកំប្លែងនាយក្រឹម។ បច្ចុប្បន្ននេះ រូបលោកមានជំងឺប្រចាំកាយ ដោយស្លាប់មួយចំហៀងខ្លួន។

នាយក្តិប

៤. យាយ អឿន

យាយ អឿន ដែលជាក្រុមកំប្លែងជាមួយនាយក្រឹម បច្ចុប្បន្ននេះ តារាកំប្លែងជើងចាស់រូបនេះ មានបបញ្ហាជំងឺប្រចាំកាយ ឈឺសន្លាក់ដៃជើង និង ជំងឺបេះដូង។

យាយ អឿន

៣. លោកតាសង់ស៊ីស

លោកតាសង់ស៊ីស ដែលមហាជនភាគច្រើន ធ្លាប់ឃើញលោកសម្តែងជាមួយនាយវ៉ាំងដឺ និង​ ឡើងឆាកសម្តែងជាដើម។ លោកត្រូវជាឪពុករបស់តារាចម្រៀងសម្លេងផ្អែមពិរោះ អ្នកនាង ស៊ុន ស្រីពេជ្រ។ បច្ចុប្បន្ននេះ លោកតាសង់ស៊ីស មានជំងឺប្រចាំកាយ ជំងឺរឹងថ្គាមពិបាកនិយាយ៕

លោកតាសង់ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]