ចិន៖ នៅលើគេហទំព័រស៊ីណា កាលពីពេលថ្មីៗនេះបានចែករំលែកនូវរូបថតចាស់ៗជាច្រើនកាលពី ១៥ ឆ្នាំមុននៃសម្រស់ដ៏ល្បីល្បាញ នៃតារាសម្តែងស្រីលំដាប់ជួរមុខ Yang Mi បានមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។

បន្ថែមពីនេះ ភ្លាមៗរូបភាពទាំងនោះ ទួលបានការចែករំលែកយ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែតដែលធ្វើឱ្យប្រធានបទនេះក្លាយជាប្រធានបទពេញនិយមបំផុតនៅលើបណ្តាញសង្គម Weibo នៃរូបថតបង្ហាញចង្កេះ នៅសាច់ពោះរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខុសប្លែកសព្វរាល់ដងពីភាពឡូយឆាយ និងស្ទាយប្លែកៗ តារាស្រីកូន ១រូបនេះ បានស្លៀកសំពត់ខ្លី ជាមួយអាវខើត បានលេចឡើងទៅនឹងរាងដ៏ស្គម និងចង្កេះតូច ក៏អាចមើលឃើញបានដែលថារូបរាង ក៏ដូចជាសម្រស់របស់នាង នៅតែក្មេងជាងវ័យ ជាមួយនឹងភាពស្រស់ស្អាតរបស់នាង គួរឱ្យចាប់អារម្មណ៍ដដែល។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះ បានក្លាយជានិមិត្ត រូបសម្រស់ នៃឧស្សាហកម្មកម្សាន្តចិន។ ទោះបីជាមានកូន ១ ហើយក្តី ក៏ប៉ុន្តែ រូបរាងរបស់អ្នកមេម៉ាយរូបនេះ កាន់តែស្រស់ស្អាត បើប្រៀបធៀបទៅនឹងកាលពី ១៥ឆ្នាំមុន នៅតែដូចដើមគ្មានអ្វីសូម្បីតែបន្តិច ជាពិសេសនោះ រាងចង្កេះរបស់នាងតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi កាលពី ១៥ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]