ថៃ៖ មួយរយៈចុងក្រោយនេះ តារាស្រី Karn Wiphakorn ហាក់កំពុងតែជួបរឿងស៊យយ៉ាងខ្លាំង ដែលកាលពីកន្លងទៅថ្មីៗនេះ រូបនាងបានយកឡានទំនើបរបស់ស្វាមីខ្លួន បើកចេញទៅខាងក្រៅ រហូតដល់មានគ្រោះថ្នាក់និងបណ្តាលឲ្យឡានទំនើបមួយនេះ រងការខូចខាតផ្នែកចំហៀងនៃរថយន្តយ៉ាងធ្ងន់ធ្ងរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ តារាស្រីរូបនេះ បានបង្ហោះរូបភាព នៅលើ Instagram ដែលបានបង្ហាញពីដំណឹងអាក្រក់ ព្រមទាំងនិយាយថា ខ្លួនឯងពិតជាសំណាងអាក្រក់ណាស់ ដោយសារតែ ពេលនេះ ឡានទំនើបមួយគ្រឿងផ្សេងទៀតនៅក្នុងគ្រួសាររបស់នាង ត្រូវជួបគ្រោះថ្នាក់ម្តងទៀតហើយ ជាពិសេស ក៏បានផ្ដាំផ្ញើឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅក្នុងពេលបើកបរ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត Karn Wiphakorn បានបញ្ជាក់ទៀតថា កាលពីមុននេះ ក៏មានមនុស្សជាច្រើនហើយដែលបានសួរសុខទុក្ខនាង និងបានឲ្យនាងមានការប្រុងប្រយ័ត្ននៅក្នុងការបើកបរឡាន ប៉ុន្តែសម្រាប់ខ្លួននាងផ្ទាល់ មិនបាននឹកស្មានថា នឹងមានហេតុការណ៍ដដែលកើតឡើងម្តងទៀតបែបនេះទេ ព្រោះទើបតែជួបគ្រោះថ្នាក់ចរាចរណ៍រួចហើយ កាលពីប៉ុន្មានថ្ងៃមុននេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Karn Wiphakorn
Karn Wiphakorn
Karn Wiphakorn
ឡានដែលជួបគ្រោះថ្នាក់រងការខូចខាតកាលពីលើកមុន
រូបភាព បង្ហាញពីឡានទំនើបរបស់ Karn Wiphakorn ជួបឧបត្តិវហេតុពេលថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]