កម្សាន្ត៖ ជាការពិតណាស់ប្រាសាទអង្គរវត្ត ដែលស្ថិតនៅលើទឹកដីខេត្តសៀមរាប និងជាតំបន់ទេសចរណ៍ដ៏អច្ឆរិយមួយរបស់ប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

យ៉ាងណាមិញ ប្រាសាទអង្គរវត្ត​ មិនត្រឹមតែមានរឿងរ៉ាវប្រវត្តិសាស្ត្រចាលើសិលាចារឹកដ៏គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ បើនិយាយចំពោះសោភណ្ឌភាព និងទេសភាពវិញ យើងឃើញថាទីនេះក៏ពិតជាស្រស់ស្អាតខ្លាំង បរិយាកាសបរិសុទ្ធ មានវាលស្មៅពណ៌បៃតងខ្ចី ដើមឈើធំៗម្លប់ត្រឈឹងត្រឈៃនៅព័ន្ធជុំវិញទៀតផង ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរចង់មកគយគន់គ្រប់គ្នា និងមកផ្ដិតយករូបភាពពីទីនោះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះ មានតារាស្រីល្បីៗជាច្រើនដួង ក៏បានបង្ហាញនូវរូបថតជាច្រើនសន្លឹកនៅលើទឹកដីប្រាសាទអង្គរវត្ត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភារបស់ពួកគេ គួបផ្សំជាមួយសិល្បៈ ក្នុងការថតរូបយ៉ាងស្រស់ស្អាតថែមទៀតផង រួមនឹងទេសភាពប្រាង្គប្រាសាទដ៏អច្ឆរិយដែលមានតែមួយលើលោកនេះ៕  

តោះចង់ដឹងថា តារាស្រីរូបណាខ្លះដែលបានបង្ហាញពីរូបភាពដ៏ស្រស់សោភានៅលើទឹកដីអង្គរ?

សូមទស្សនារូបភាពខាងក្រោម៖

ណាសាឌី
ឈីន រតនៈ
ចំរើន សុភក្រ័
ប៊ីរីយា និង កូនស្រី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]