ហូជីមិញ៖ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍មកថា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូដល់ ៣៤៧ ករណី ដែលវាជាតួលេខគិតត្រឹម ៦ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងចំណោមករណី ៣៤៧ ដែលត្រូវបានរកឃើញថ្មីនេះ មាន ២៤៤ នាក់ជាអ្នក​នៅតំបន់ដាច់ស្រយាល និងរាំងខ្ទប់ ដែលនៅសល់ ១០៣ ករណីទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ការរាតត្បាតជំងឺកូវីដ ១៩ នៅវៀតណាមកំពុងមានការវិវត្ត ទៅកាន់ស្ថានការណ៍ស្មុគស្មាញ។ ជាពិសេសទីក្រុងហូជីមិញនេះតែម្តង បានក្លាយជាតំបន់ឈានមុខគេ នៅក្នុងប្រទេសក្នុងចំនួននៃការឆ្លងមេរោគ យ៉ាងឆាប់រហ័ស​ក្នុងការវាយលុករលកថ្មី នៃជំងឺមួយនេះ៕

ប្រភព៖ zingnews​

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]