កូរ៉េខាងត្បូង៖ មកទល់នឹងបច្ចុប្បន្ននេះ តារាសម្ដែងស្រី Jang Nara នៅតែទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបីជានាងឈានចូលវ័យកាន់តែជ្រេរក៏ដោយ។ 

មិនត្រឹមតែប៉ុណ្ណោះ កាលថ្ងៃទី ៦ ខែកក្កដា នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ បានបង្ហាញរូបថតជាច្រើនសន្លឹក ខណៈដែលរូបនាង កំពុងតែស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែង ប៉ុន្តែនៅក្នុងនោះ ស្រាប់តែបង្កភាពភ្ញាក់ផ្អើល ទៅដល់អ្នកលេងបណ្ដាញសង្គមជាច្រើន ក្រោយពីបានឃើញរូបសម្រស់ដ៏ក្មេងជាងវ័យ ជាមួយនឹងការតុបតែងមុខបែបស្រាលៗ និងសម្លៀកបំពាក់យ៉ាងសាមញ្ញនិងមានភាពទាក់ទាញយ៉ាងខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ដោយសារតែមានមុខមាត់ក្មេង និងស្បែកសរលោង ពិតជាធ្វើឲ្យមហាជនជាច្រើនសឹងតែមិនជឿទេថា តារាស្រីរូបនេះមានអាយុ ៤០ឆ្នាំ ព្រោះចាប់តាំងពី នាងបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំមកនេះ នាងនៅតែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត ដូចនៅវ័យ ២០ ឆ្នាំដដែល៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jang Nara 
Jang Nara 
Jang Nara 
រូបសម្រស់ Jang Nara ក្នុងវ័យ ៤០ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]