ភ្នំពេញ៖ បើយោងតាមប្រភពពី អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ ទើបតែបានបង្ហោះលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី ០៧ ខែកក្កដា នេះ បានបង្ហាញឲ្យដឹងថា ទីតាំងមួយកន្លែងក្នុងសង្កាត់បឹងកក់ មានបុគ្គលិកម្នាក់តេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩។ ដែលហាងមួយនោះមានឈ្មោះថា ធីធី ម៉ាស្សាថៃ និងសាឡន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩៥ ផ្លូវ ៥៦០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានទំនាក់ទំនង និងបានចូលទៅកាន់ទីតាំងខាងលើ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១តទៅ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ដែលមានទីតាំងនៅ៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
ដោយឡែក ចំពោះអ្នកដែលគ្មានរោគសញ្ញា សូមមេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]