រាជធានីភ្នំពេញ៖​ អាជ្ញាធរខណ្ឌជ្រោយចង្វារ សម្រេចផ្អាកជាបណ្តោះអាសន្នផ្សារដើមស្រល់ ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេច ត្រង់ប្រការ ១ បានបញ្ជាក់ថា ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារដើមស្រល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ថ្ងៃទី០៧ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែមានករណីវិជ្ជមានកូវីដ១៩ កើតឡើងថ្មី ក្នុងចំណោមអាជីវករដែលកំពុងធ្វើអាជីវកម្មនៅក្នុងផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រង់ប្រការ២ នៃសេចក្តីសម្រេច បានឱ្យដឹងថា​ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និង អ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និង មន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក និង មជ្ឈមណ្ឌលម៉ូឌែន៥ និង​ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមណែនាំរបស់ក្រសួងសុខាភិបាល។ គណៈកម្មការផ្សារដើមស្រល់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ មន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និង​វិធានការសុខាភិបាល៕

សេចក្តីសម្រេចរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ
សេចក្តីសម្រេចរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ
សេចក្តីសម្រេចរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]