កន្លងមកប្រហែលជាគ្នាយើងបានឮហើយថាការញ៉ាំអាហារចម្អិនឆ្អិតជ្រុលឬខ្លោចអាចនាំឲ្យកើតជំងឺមហារីក។ តើការលើកឡើងបែបនេះពិតកម្រិតណាដែរ?
តាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជំងឺមហារីកធំៗនៅប្រទេសអង់គ្លេសបានបញ្ជាក់ថាវាមិនទំនងសោះឡើងដែលថាការញ៉ាំអាហារចម្អិនឆ្អិនជ្រុល ឬខ្លោចមានទំនាក់ទំនងនឹងការកើតជំងឺមហារីកនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចគ្នាដែរការសិក្សាមួយទៀតរបស់អង្គការមូលនិធិអន្តរជាតិសិក្សាស្រាវជ្រាវជំងឺមហារីក(WCRF)បានសិក្សាលើស្រ្តី៣៦៨ ០១០ នាក់នៅប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន១០។ ការសិក្សានេះរកមើលលើទំនាក់ទំនងរវាងការញ៉ាំសារធាតុ acrylamideនិងជំងឺមហារីកក្រពេញអូវែ និងជំងឺជំងឺមហារីកស្រទាប់ស្បូន។ សារធាតុacrylamide គឺ ជាសារធាតុគីមីម្យ៉ាងរកឃើញក្នុងម្ហូបអាហារ កាបូអ៊ីដ្រាតនៅក្នុងនំប៉័ង ឬដំឡូង ដែលយើងចម្អិនក្នុងសីតុណ្ហភាពក្ដៅខ្លាំង និងរយៈពេលយូរ។ សារធាតុនេះក៏គេឃើញមាននៅក្នុងកាហ្វេផងដែរ។
តាមរយៈការសិក្សានេះ មិនបានរកឃើញពីទំនាក់ទំនងរវាងការញ៉ាំអាហារមានសារធាតុacrylamide និងជំងឺមហារីកនោះទេ។ ប៉ុន្តែ អ្នកសិក្សាមិនទាន់អាចកំណត់បានទេថា ការញ៉ាំអាហារមានសារacrylamide កម្រិតណាមានសុវត្ថិភាព និងកម្រិតណាអាចបង្កហានិភ័យទៅជាជំងឺមហារីកនោះ។
ទោះបីជាមានភស្តុតាងបង្ហាញបែបនេះក្ដីតែក៏នៅតែមានកាជជែកគ្នា និងត្រូវការការសិក្សាបន្ថែមទៀតលើករណីញ៉ាំអាហារប្រភេទនេះ។ ប៉ុន្តែអ្វីដែលមានភស្តុតាងរឹងមាំគឺថារបៀបរបបនៃការរស់នៅទៅវិញទេ ដែលនាំឲ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីក។ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីក ត្រូវឈប់ ឬកុំជក់បារី រក្សាទម្ងន់ខ្លួនឲ្យនៅល្អសម្រាប់សុខភាព ចៀសវាងការផឹកគ្រឿងស្រវឹង និងហាត់ប្រាណឲ្យបានទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]