កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយនៅថ្ងៃទី ៨ ខែកក្កដា បានរាយការណ៍ឲ្យដឹងថា សមាជិក Heechul ក្រុម SUPER JUNIOR និងតារាចម្រៀងស្រី Momo ក្រុម TWICE  បានចែកផ្លូវគ្នាហើយ។

តួយ៉ាង នេះបើតាមប្រភព នៅក្នុងឧស្សាហកម្មកម្សាន្ត បាននិយាយប្រាប់ Star Today ថា វាត្រូវបានគេជឿថា អ្នកទាំងពីរ បានចែកផ្លូវគ្នា ក៏ព្រោះតែពួកគេ មានកាលវិភាគមមាញឹក ឥឡូវនេះពួកគេបានសម្រេចចិត្តត្រលប់ទៅរកភាពស្និទ្ធស្នាលរាប់អានគ្នា​ដូច រៀមច្បង និងសិស្សប្អូនដូចកាលពីមុនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅវិញ Heechul និង Momo បានចាប់ផ្តើមទំនាក់ទំនងជាសាធារណៈលើកដំបូងនៅខែមករាឆ្នាំ ២០២០ បន្ទាប់ពីមាន ព័ត៌មានចចាមអារ៉ាមថាអ្នកទាំងពីរ មានទំនាក់ទំនងគ្នា កាលពីខែសីហាឆ្នាំ ២០១៩ ។

យ៉ាងណាមិញ វាមិនទាន់បានមានការបញ្ជាក់ពី ភ្នាក់ងារក្រុមហ៊ុនរបស់អ្នកទាំងពីរ ហេតុមានតែរង់ចាំតាមដានផលិតកម្ម ដែលជាទ្រនំរបស់ពួកគេ ធ្វើសេចក្តីថ្លែងការណ៍ ថាវាជាការពិតឬយ៉ាងណា!

ប្រភព៖ allkpop

សូមទស្សនារូបភាពខាងក្រោម៖ 

Heechul ក្រុម SUPER JUNIOR
Momo ក្រុម TWICE
Heechul និង  Momo
Heechul និង Momo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]