កូរ៉េខាងត្បូង៖ តារាចម្រៀង Rain ដ៏ល្បីឈ្មោះ ត្រូវបានរាយការណ៍ថា បានទិញនូវអគារមួយកន្លែងដែលមានកម្ពស់៨ជាន់ ដោយមានរយៈពេលប្រមាណ២ នាទី ពីស្ថានីយ៍ Gangnam ក្នុងចំនួនទឹកប្រាក់ ៨០,៦ លានដុល្លារអាមេរិក។
យោងតាមប្រភពព័ត៍មានផ្តាច់មុខមួយពីកាសែត Newsen តារាចម្រៀង Rain ថ្មីៗនេះ ទិញអគារមួយកន្លែង ក្នុងក្រុង Seocho-dong ក្នុងទឹកប្រាក់ប្រមាណ ៨០,៦ លានដុល្លារអាមេរិក។ អគារ មានទីតាំងដែលចំណាយពេលពីរនាទីប៉ុណ្ណោះក្នុងដើរថ្មើរជើង ពីស្ថានីយ៍ Gangnam និង មានទីតាំងដែលនៅសល់អាចប្រើប្រាស់បានចំនួនប្រវែង ២,៩០៤ ម៉ែត្រការ៉េ នៅក្នុងអគារនោះ។ គួរបញ្ជាក់ថា អគារដែលតារាចម្រៀង Rain បានទិញនេះ បច្ចុប្បន្នបានក្លាយជាទីកន្លែងនៃធ្វើពាណិជ្ជកម្ម រួមមាន មន្ទីរពេទ្យ គ្លីនិក ហាងលក់ស្បែកជើង និង គ្រឿងអលង្ការ ដែលផ្តល់ចំណូលថ្លៃជួលជាទឹកប្រាក់ចំនួន ១៧៥,០០០ ដុល្លារអាមេរិក ក្នុងមួយខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ តារាចម្រៀង Rain បានលក់អគាររបស់ខ្លួន នៅក្នុងតំបន់ Cheongdam-dong ក្នុងតម្លៃទឹកប្រាក់ចំនួន ៤៣,៣ លានដុល្លារអាមេរិក ដោយរូបលោកចំណេញពីការលក់អគារខាងលើនេះ ២៦,៣ លានដុល្លារអាមេរិក។ ទាំង Rain និង ភរិយារបស់លោក មានជំនួញកាន់តែកាក់កប ដោយបានចំណេញប្រាក់រាប់រាយលានដុល្លារអាមេរិកពីការលក់អគារនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]