ភ្នំពេញ៖ ពីធីការិនីពូកែខាងវោហាស័ព្ទ ឌីជេណាណា ដែលត្រូវបានគេដឹងថាជាអ្នកលើកទឹកចិត្ត ជួយប្រឹក្សាផ្លូវចិត្តដល់មនុស្សទូទៅពេលជួបវិបត្តិនោះ ក្រោយរៀបការរួច កាលពីពេលថ្មីៗនេះនាងសម្រាលបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។ បន្ទាប់ពីទទួលបានសមាជិកថ្មី ដែលជាកូនប្រុសចូលមកក្នុងជីវិត គេឃើញជីវិតគ្រួសារនាងពោរពេញដោយស្នាមញញឹមយ៉ាងមានសុភមង្គល។
យ៉ាងណាមិញ ស្របពេលកូនខ្ចី គេសង្កេតឃើញស្វាមីរបស់អ្នកនាង នាង សុវឌ្ឍនា ហៅ ឌីជេណាណា ពិតជាបានយកចិត្តទុកដាក់មើលថែភរិយា និងកូនបានយ៉ាងល្អ។ លើសពីនេះទៅទៀត ពិធីការិនី និងស្វាមី ត្រូវបានគេសង្កេតឃើញជាស្វាមីភរិយាដ៏គំរូ តាមរយៈសកម្មភាព មើលថែកូន ដោយការអានសៀវភៅឲ្យកូនស្ដាប់ជារៀងរាល់ពេល។ ពិតណាស់ បើទោះបីកូនប្រុសអ្នកទាំងពីរមិនទាន់ធំ ហើយអាចស្ដាប់ដឹងគ្រប់រឿង និងមិនទាន់ចេះនិយាយក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញជីវិតប្ដីប្រពន្ធ ឌីជេណាណា បង្ហាញរូបភាព និងវីដេអូយ៉ាងផ្អែមល្ហែមជាមួយគ្នានិងកូន តែបើក្រឡេកមើលរូបភាពថ្មីដែល តារារូបនេះទើបនឹងផុស រម្លឹកកាលពីឆ្នាំ២០១០វិញ ឃើញថានាងនិងស្វាមីពិតជាស្វីតខ្លាំង។ គួរបញ្ជាក់ផងដែរថា ពិធីការិនីរូបមុននឹងឈានដល់ថ្ងៃរៀបការ នាងនិងស្វាមីជាសង្សារនឹងគ្នា ១០ឆ្នាំទើបរៀបការ បើគិតមកដល់ពេលមកដល់ពេលនេះ បាន១២ឆ្នាំហើយ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]