ថៃ៖ ថ្មីៗនេះ តារាស្រីល្បីឈ្មោះ Mai Sukhon កំពុងតែត្រូវបានហ្វេនៗជាច្រើនតាមដាន និងផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបើកបង្ហាញពីរឿង ដែលនាងបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញផ្ទះធំដ៏ស្កឹមស្កៃមួយ ក្នុងតម្លៃ ៥៣ លានបាត ប្រហែលជាង ១,៦ លានដុល្លា។
យ៉ាងណាមិញ បន្ទាប់ពីនេះ តារាស្រីរូបនេះ ក៏បានចូលមកបង្ហាញពីមូលហេតុដែលបានទិញផ្ទះក្នុងតម្លៃថ្លៃ នៅក្នុងបទសម្ភាសន៍មួយ ព្រមទាំងបានលើកឡើងទៀតថា ផ្ទះមួយនេះ នាងបានទិញឲ្យលោកឪពុកជាទីស្រលាញ់ ដើម្បីបានរស់នៅយ៉ាងសុខស្រួល ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ Mai Sukhon បានបញ្ជាក់ពីថា រូបនាងមានគោលបំណងទិញផ្ទះមួយនេះឲ្យលោកឪពុករបស់ខ្លួន ដើម្បីជាកាដូដ៏ពិសេសមួយ ដោយសារតែនឹកដឹងគុណលោកឪពុកយ៉ាងធំធេង ដែលបានបីបាច់ចិញ្ចឹមថែរក្សាតាំងពី អាយុ ៣ ខែមក ក្នុងពេលដែលឪពុករបស់នាង បានដើរតួជាឪពុកនិងជាម្តាយ ដោយមិនខ្លាចហត់នឿយ និងមិនត្អូញត្អែរនោះទេ។ ជាពិសេសនោះដែរ នាងចង់ធ្វើឱ្យលោកឪពុកសប្បាយចិត្ត និងបានរស់នៅយ៉ាងសុខសប្បាយនៅក្នុងផ្ទះដ៏ស្កឹមស្កៃមួយនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]