ចិន៖ ចំណាប់អារម្មណ៍របស់សាធារណជនលើ Zhao Liying និង Fang Shaofeng ដែលជាអតីតស្វាមី រហូតមកដល់ពេលនេះនៅតែមានសន្ទុះខ្លាំងដដែល រាល់សកម្មភាព កាយវិការនិងសូម្បីតែសេចក្តីថ្លែងរបស់សិល្បករទាំងពីរ គឺតែងតែជាប្រធានបទដែលមនុស្សវែកញែកនិងពិនិត្យមើលអត្ថន័យនៅពីក្រោយជានិច្ច។
កាលថ្មីៗនេះ Zhao Liying បានទទួលយកការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Chinese Restaurant របស់ចិនរដូវកាលទី ៥ ក្នុងនាមជាភ្ញៀវ។ ដោយក្នុងនោះផងដែរ រូបភាពដ៏កម្ររបស់នាងត្រូវបានចែករំលែកយ៉ាងច្រើនដោយអ្នកគាំទ្រនិងអ្នកនិយមលេងអ៊ីនធឺណិត។ទោះយ៉ាងណាក៏ដោយ មានព័ត៌មានលម្អិតហាក់ដូចជាតូចមួយដែលត្រូវបានប្រទះឃើញ ដែលជាចិញ្ចៀនពេជ្រដែលពាក់នៅលើម្រាមដៃកណ្តាលរបស់ Zhao Liying ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាម Page 163 បានប៉ាន់ស្មានថាការដាក់ចិញ្ចៀនបែបនេះបង្ហាញថានាង Zhao Liying កំពុងព្យាយាមប្រាប់ពិភពលោកថាឥឡូវនេះនាងគឺជាមនុស្សឯករាជ (មានន័យថានៅលីវ)
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះបង្ហាញពីរឿងមួយនៅលើអារម្មណ៍ Zhao Liying បានសំរេចចិត្តទាំងស្រុងថាលែងមានទំនាក់ទំនងស្នេហាជាមួយFang Shaofeng ទៀតហើយ។ ដោយតារាស្រីរូបស្រស់តូចច្រឡឹង រូបនេះបានត្រៀមរួចជាស្រេចសម្រាប់ជីវិតតែមួយមានសេរីភាពក្នុងការធ្វើអ្វីដែលនាងចូលចិត្ត៕
ប្រភព៖kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]