កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជា មានទីកន្លែងកម្សាន្តជាច្រើន មិនថាជាតំបន់ធម្មជាតិ ឬជាតំបន់វប្បធម៌ប្រវត្តិសាស្រ្តនោះទេ ដែលសុទ្ធសឹងជាទីកន្លែងដ៏ពេញនិយម និងមានភាពទាក់ទាញយ៉ាងខ្លាំង ចំពោះអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនជុំវិញពិភពលោក ឲ្យមកទស្សនាពីទិដ្ឋភាពដ៏អស្ចារ្យផងដែរ។
ដោយឡែក សម្រាប់តំបន់វប្បធម៌ប្រវត្តិសាស្ត្រ សំណង់ប្រាង្គប្រាសាទបុរាណជាច្រើន ដែលមានការសាងសង់ឡើងយ៉ាងល្អប្រណីត មានក្បាច់ចម្លាក់រចនាយ៉ាងស្រស់ស្អាត ក៏ជាទីកន្លែងចំបង កំពុងទាញយកចិត្តអ្នកទស្សនាយ៉ាងខ្លាំង ជាពិសេស នៅលើទឹកដីអង្គរ ដែលមាន ប្រាសាទអង្គរវត្ត ជាសំណង់អច្ឆរិយៈដ៏អស្ចារ្យ ពីបុព្វបុរសខ្មែរដែលបានបន្សល់ទុកជាច្រើនជំនាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ប្រាសាទអង្គរវត្ត ដែលជាសំណង់ដ៏ល្អស្កឹមស្កៃ និងជាសម្បត្តិវប្បធម៌ជាតិកម្ពុជា បានទាក់ទាញអ្នកទស្សនាជុំវិញពិភពលោកជាច្រើន ព្រោះមិនត្រឹមតែមានអ្នកទេសចរទូទៅនោះទេ សូម្បីតែតារាបរទេសល្បីៗមានឈ្មោះបោះសម្លេង បានចាប់អារម្មណ៍យ៉ាងខ្លាំង និងបានអញ្ជើញមកទស្សនាដោយផ្ទាល់ពីភាពអស្ចារ្យ ព្រមទាំងបានសរសើរពីសំណង់អច្ឆរិយៈរបស់ ប្រទេសកម្ពុជា ផងដែរ៕
ប្រភព៖ Film Nerd - អ្នកកុននិយម
បើចង់ជ្រាបច្បាស់ថា តារាបរទេសរូបណាខ្លះដែលបានមកទស្សនាសំណង់ប្រាសាទដ៏អស្ចារ្យមួយនេះ សូមទស្សនាទស្សនារូបភាពខាងក្រោម៖
១. តារាសម្តែងហ្វីលីពីន Marian Rivera និងស្វាមី

២. តារាសម្ដែង Jackie Chan ហៅ ឈិនឡុង

៣. តារាសម្តែងសិង្ហបុរី Jeanette Aw

៤. តារាសម្តែងចិន Tony Leung

៥. តារាសម្ដែងហុងកុង Serene Lim

៦. តារាសម្ដែងហុងកុង Pakho Chau

៧. តារាសម្តែងសិង្ហបុរី Elvin Ng

៨. តារាសម្តែងសិង្ហបុរី Paige Chua

៩. តារាសម្តែងសិង្ហបុរី Romeo Tan

១០. ស្តេចកំប្លែង Charlie Chaplin

១១. ក្រុមតារាចម្រៀងកូរ៉េខាងត្បូង SHINEE

១២. តារាកំប្លែងហុងកុង Eric Tsang

១៣. គួន អុី តួមេទ័ព ក្នុងរឿង សាមកុក

១៤. Beyonce and Jay Z

១៥. តារាបាល់ទាត់ David Beckham

១៦. តារាសម្ដែងហុងកុង Kate Tsui

១៧. តារាសម្តែងសិង្ហបុរី Zoe Tay

១៨. តារាចម្រៀងកូរ៉េ Jung Ji-hoon (Rain)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]