ភ្នំពេញ៖ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ​ ក៏តម្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមានដូចជា ការវេរលុយ ទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឲ្យប្រព័ន្ធឌីជីថលត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីសម្រួលតម្រូវការទាំងនោះ។

ស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលតែងតែបេ្តជ្ញា និងខិតខំផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេជូនអតិថិជន បានដាក់ឲ្យដំណើរការ មុខងារថ្មីគឺ Self-Account-Opening នៅលើ AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនអាចបើកគណនីធនាគារដោយខ្លួនឯងបានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។ រឹតតែពិសេសទៀតនោះ គឺអតិថិជននឹងមានឱកាសឈ្នះលុយ ៤០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើកគណនីធនាគារតាមរយៈ AMK Mobile

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក គា បូរាណ
  លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ

ដើម្បីអាចបើកគណនីដោយខ្លួនឯង អតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះដោយចូលទៅដោនឡូតកម្មវិធី AMK Mobile នៅក្នុង AppStore, PlayStore HUAWEI AppGallery តាមតំណ http://onelink.to/ss87zk បន្ទាប់មកជ្រើសរើសយកមុខងារ Self-Account-Opening ឬបង្កើតគណនីខ្លួនឯង ហើយបំពេញព័ត៌មានខ្លីៗដូចជាថតរូបអត្តសញ្ញាណប័ណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។ អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិ បន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់។

វីដេអូ
វីដេអូ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]