ភ្នំពេញ៖ កាលពីថ្ងៃទី ៤ កន្លងទៅនេះ ហាងលក់នាឡិកាដៃប្រ៊េនដ៏ល្បីល្បាញជុំវិញពិភពលោក Fossil Group បានធ្វើការបើកសម្ពោធហាងជាផ្លូវការនៅផ្សារទំនើបអ៊ីអនពីរ ជាមួយវត្តមានរបស់កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ។
ថ្វីត្បិតតែវត្តមានរបស់ កញ្ញា លីវ ជីលី ក្នុងកម្មវិធីបាននាំជាមួយហ្វេនរបស់កញ្ញាមិនតិចនាក់នោះក្ដី ក៏ក្រុមហ៊ុនបានរៀបចំបែងចែកពេលវេលាជាដំណាក់ការក្នុងការជួបជុំដើម្បីគោរពតាមគោលការណ៍រាជរដ្ឋាភិបាល រក្សារគំលាត និង ការពារ បានយ៉ាងរលូនដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់វត្តមានកម្មវិធីគេបានមើលឃើញ កញ្ញា លីវ ជីលី មានសមត្ថភាពមិនធម្មតានោះទេក្នុងការឆ្លើយសំនួររបស់ពិធីករជាពិសេសស្ទាយ៍តុបតែងរបស់កញ្ញាពិតជាស្រស់ស្អាតនិងស៊ីជាមួយស្ទាយ៍នាឡិកាដៃរបស់ Fossil Group នេះមែនទែន ។
កញ្ញាបានប្រាប់ថា
បកមកសំនួរមួយដ៏រសើបដែលពិធីករសួរទៅកញ្ញានោះវិញបានសួរទៅកញ្ញាថា បើក្រុមហ៊ុនជូនកាដូរនាឡិកាដៃទៅកញ្ញា ប៉ុន្តែតម្រូវអោយកញ្ញា ជូនទៅម្ចាស់បេះដូងកញ្ញានោះ តើកញ្ញានឹងរើសយកម៉ាកមួយណា?
កញ្ញាឆ្លើយដោយគ្មានស្ទាក់ស្ទើរថា កញ្ញានឹងរើសយកម៉ាក FOSSIL ពីព្រោះម៉ាក FOSSIL មានស្ទាយ៍បែបសុភាពរាបសា និងសាកសមឥតខ្ចោះចំពោះសុភាពបុរសដែលមានភាពនឹងថឹង និង ស្ទាយតុបតែងខ្លួនសាមញ្ញតែទាន់សមយ័ ។
ចម្លើយនេះបានបង្កប់អត្ថន័យពីបុរសនៅក្នុងបេះដូង MISS GRAND CAMBODIA 2020 រូបនេះបាត់ទៅហើយ ខណះដែលចម្លើយនេះនិយាយចេញទៅញ៊ាំងអោយកម្មវិធីទាំងមូលកាន់តែរំជួលចិត្តថែមទៀតផង ។
សូមបញ្ជាក់ថា លីវ ជីលី ក៏បានប្រាប់ឲ្យអតិថិជនដែលនិយមនាឡិកាដៃប្រ៊េនប្រញាប់រួសរាន់ទៅមើលម៉ូតដែលខ្លួនពេញចិត្ត ពីព្រោះក្រុមហ៊ុនក៏មានប្រូម៉ូសិនរហូតដល់ 50% ថែមទៀតផង ទៅលើម៉ាកទាំងអស់ក្នុងហាងដូចជា AX MK ELLE SKAGEN Emporio Armarni Diesel និង Fossil៕
ទំនាក់ទំនងតាមលេខទូរសព្ទ័ : 087 789 309
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]