រាជធានីភ្នំពេញ៖ លោក ផន ផល្លា ដែលជាប្រធានមណ្ឌល មែកឈើ ជួយឧបត្ថម្ភទ្រទ្រង់ចិញ្ចឹមបីបាច់ថែរក្សាក្មេងកំព្រា បានឆ្លងកូវីដ១៩ កម្រិត ហើយសម្រាកព្យាបាលនៅអគារដឺព្រីមមៀរសែនសុខ២ បានជាសះស្បើយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីលោក ផន ផល្លា នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះ លោក ផន ផល្លា បានគូសបញ្ជាក់ថា រូបលោកបានជាពីជំងឺកូវីដ១៩ហើយ ក្រោយពីបានទទួលការសង្គ្រោះបន្ទាន់ និង ព្យាបាលនៅមណ្ឌលអគារ ព្រីមមៀរ សែនសុខ២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានមានប្រសាសន៍បន្ថែមថា ទោះរូបលោកជាពីកូវីដ១៩ មែន តែលោកនៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយរយៈទៀត ព្រោះតែការប៉ះពាល់នៃសួត និង មេរោគនៅក្នុងថ្លើម ពីជំងឺកូវីដ ដែលធ្វើឱ្យលោក នៅមានអាការៈរាងហត់ និង ធីងធោង។
លោកបន្តទៀតថា លោកនឹងបន្តព្យាបាលជំងឺទៅតាមលទ្ធភាពរបស់លោកបន្តទៀត។
ដោយឡែក លោក ផន ផល្លា ក៏បានថ្លែងអំណរគុណដល់បងប្អូន មិត្តភ័ក្តិទាំងអស់ ដែលបានយកចិត្តទុកដាក់ បារម្ភ និងជួយជ្រោមជ្រែង។ លោកនឹងតបស្នងនូវសេចក្តីស្រឡាញ់របស់បងប្អូន ហើយនឹងសាបព្រោះនៅក្នុងសង្គមជាតិកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]