បរទស៖ កាលពីថ្ងៃទី ៧ ខែកក្កដា កូនប្រុសតែមួយរបស់លោក Donald Trump និងលោកស្រី Melania Trump បានបង្ហាញខ្លួននៅ Trump Tower ដែលមានទីតាំងស្ថិតនៅលើវិថីទី ៥ ក្នុងតំបន់ Manhattan  ដែលជាកន្លែងដែលក្រុមគ្រួសារ Trump រស់នៅក្នុងអំឡុងពេលរបស់វិស្សមកាលពួកគេនៅញូវយ៉ក។ ដោយ Barron ឥឡូវមានអាយុ ១៦ ឆ្នាំកំពុងតែរីកលូតលាស់ខ្ពស់យ៉ាងខ្លាំង នៅពេលគេដើរក្បែរម្តាយរបស់គេហើយកាន់កាបូបពណ៌ទឹកក្រូចម៉ាក Louis Vuitton ។ ក្នុងនោះផងដែរ Melania កាន់កាបូប Hermes Birkin ពណ៌ខ្មៅមួយតម្លៃ ១១,០០០ ដុល្លារ។

លោកស្រី Melania និង កូនប្រុស 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកស្រី Melania ស្លៀកជាមួយនឹងអាវខ្មៅនិងខោពណ៌ស ហើយកូនប្រុសរបស់ត្រកូល Trump ពាក់អាវយឺតដៃវែងពណ៌ខ្មៅនិងខោខូវប៊យពណ៌ខៀវ។ ដោយ Barron លេង ស្ទីលម៉ូដសក់បែបរ៉ូមែនទិកវែងខុសពីសក់ខ្លីដែលបានតុបតែងយ៉ាងស្អាតនៅពេលដែលឪពុករបស់គេជាប្រធានាធិបតីសហរដ្ឋអាមេរិក។

យោងតាម ​​International Buisness Times អតីតប្រធានាធិបតី Trump ត្រូវបានគេនិយាយថាមានកម្ពស់ប្រហែល ១,៨៨ - ១,៩ ម៉ែត្ររីឯ Melania មានកម្ពស់ ១,៨ ម៉ែត្រ។ កាលពីខែមុនក្នុងអំឡុងពេលសន្និសីទ GOP North Carolina លោក Trump បានបង្ហើបប្រាប់អ្នកចូលរួមថាកូនប្រុសពៅរបស់លោកឥឡូវមានកំពស់ ២ ម៉ែត្រទៅហើយ។

លោកស្រី Melania និង កូនប្រុស 

គួរបញ្ជាក់ផងដែរថា គ្រាន់តែកាលពីឆ្នាំមុនកាសែត International Buisness Times បានរាយការណ៍ថា Eric គឺជាកូនខ្ពស់ជាងគេក្នុងចំណោមកូន ៗ របស់លោក Trump ទាំងអស់ដែលមានកម្ពស់ ១,៩៥ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយនេះបានផ្លាស់ប្តូរយ៉ាងច្បាស់ដោយសារការកើនឡើងកម្ពស់ថ្មីៗនេះរបស់Barron 

លោកស្រី Melania  

ប្រភព៖/ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]