ចិន៖ មិនទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការ ពីតារាទាំងពីរក៏ពិតមែនប៉ុន្តែ Yang Mi និង Wei Daxun គឺជាគូស្នេហ៍ដែលត្រូវបានគេទទួលស្គាល់រួចទៅហើយ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ដែលបានរកឃើញដានជាច្រើន នៃទំនាក់ទំនងស្នេហារបស់ពួកគេ។

យ៉ាងណាមិញ ទៀតសោត ទោះបីមិនមានការបញ្ជាក់ពីភ្នាក់ងាររបស់អ្នកទាំងពីរ ក៏មានពាក្យចចាមអារ៉ាម ដោយបានរីករាលដាល កាលពីខែឧសភា ដែលបានចុះផ្សាយថា Yang Mi និង Wei Daxun បានបែកគ្នា ក៏ព្រោះតែម្នាក់ៗចង់ផ្តោតសំខាន់ទៅលើអាជីពរៀងៗខ្លួនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក្តី កាលពីថ្មីៗនេះ ភស្តុតាងថ្មីៗ ត្រូវបានអ្នកប្រមាញ់ថតរូបតារាក្នុងប្រទេសចិន ប្រទះឃើញថាអ្នកទាំងពីរ កំពុងតែនៅមានទំនាក់ទំនងជាមួយគ្នា​នៅឡើយ ដោយគេបានឃើញពួកគេបានប្រើរបស់គូស្នេហ៍ទៀតផង ដែលនៅក្នុងជម្រើសគ្រឿងអលង្ការរបស់តារាទាំងពីរ។

ក្នុងនោះផងដែរ គេទំនងថា វាប្រហែលជារបស់ប្រចាំចិត្តគូស្នេហ៍របស់អ្នកទាំងពីរ ដែលវាជាបេះដូងក្រហមតូចមួយដែលត្រូវបានគេរកឃើញ នៅលើខ្សែករបស់ Yang Mi ក៏ដូចជា ខ្សែដៃរបស់ Wei Daxun បានពាក់ចូលរួមកម្មវិធីដូច្នេះដែរ៕

ប្រភព៖ jaynestars

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
ខ្សែកគូស្នេហ៍ដែល Yang Mi បានពាក់
ខ្សែដៃគូស្នេហ៍ដែល Wei Daxun បានពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]