កូរ៉េខាងត្បូង៖ បន្ទាប់ពីការរង់ចាំអស់រយៈពេលជាយូរមកហើយខ្សែភាពយន្ត Snowdrop ដោយ Jisoo (BLACKPINK) និងតារាសម្តែង Jung Hae In ត្រៀមនឹងចាក់បញ្ចាំងនៅ ខែកញ្ញាខាងមុខនេះ។ ដោយ មនុស្សគ្រប់ទីកន្លែងកំពុងឈរស្ងៀមរង់ចាំការសម្តែងរបស់បងស្រីច្បងរបស់ BLACKPINK សម្រាប់តួនាទីនាំមុខដំបូងនេះ។

Jisoo និង Jung Hae In
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅថ្មីៗនេះ YG  ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment ដែលមានឯកទេសខាងផ្នែកសម្តែងបានបញ្ចេញនូវរូបថតថ្មីៗជាច្រើនសន្លឹករបស់ Jisoo ជាតារាសម្តែង។

នៅក្នុងរូបភាពនោះផងដែរ ជាធម្មតាតារាសម្តែងនិងជាតារាចម្រៀង Jisoo តែងស្លៀកពាក់បែបសាមញ្ញនិងតុបតែងមុខស្រាល ៗ ដោយផ្តោតលើការបញ្ចេញទឹកមុខសម្រាប់ Jisoo ។ ដោយ គ្រាន់តែមកជាមួយនឹងអាវពណ៌សនិងខោខូវប៊យគ្មានគ្រឿងសម្អាងនៅលើមុខប៉ុន្មានទេ តែបងស្រីច្បងរបស់ BLACKPINK នៅតែធ្វើឱ្យមនុស្សជាច្រើនសរសើរ ព្រោះនាងមានសម្រស់ស្រស់ស្អាតពូកែបញ្ចេញសម្រស់សុភាពរាបសាដែលពិបាកទប់ចិត្តមិនឲ្យលង់ទៅលើនាងបាន។

Jisoo

យ៉ាងណាមិញ បើក្រឡេកមកមើលរូបថតដែល Jisoo បានបញ្ចេញថ្មីៗនេះ ហើយពង្រីកយ៉ាងជិតធ្វើឲ្យអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមុខមាត់របស់ Jisoo គឺស្រស់ស្អាតល្អឥតខ្ចោះ រហូតដល់មិនអាចរកចំណុចរិះគន់បានឡើយ៕

Jisoo
Jisoo
Jisoo

ប្រភព៖kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]