ភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅចាំបាន តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ណយ តាមរយៈបទចម្រៀងដ៏ល្បីរបស់នាងកាលពីជាង៧ឆ្នាំមុន គឺបទ «កុំស្មោះនៅមុខអូន» ដែលកាលគ្រានោះ តារាស្រីរូបនេះពិតជាទទួលបានការគាំទ្រច្រើនមែនទែន។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីផលិតកម្ម Big Man ដែលនាងបានជ្រកកោនត្រូវបានបិទទៅ ណយ ក៏បានស្ងាត់ពីសិល្បៈមួយរយៈធំ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងក៏បានចូលច្រៀងឡើងវិញនៅក្នុងផលិតកម្ម M និងបន្តផលិតបទចម្រៀងពីរោះបម្រើអារម្មណ៍ហ្វេនៗឡើងវិញផងដែរ។ ក្នុងនោះយើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់នៅមានកម្រិតនៅឡើយ ពោលគឺមិនសូវមានការគាំទ្រច្រើនដូចមុននោះឡើយ ទើបជាហេតុធ្វើឲ្យនាងមិនសូវលេចមុខសិល្បៈច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជាការងារសិល្បៈមិនសូវមមាញឹកក៏ដោយ តែការរកស៊ីរបស់នាងក៏កាក់កបពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ផងដែរ ទើប ណយ អាចប្រើជីវិតឯកជនរបស់នាងបានយ៉ាងមានក្ដីសុខ និងហ៊ឺហា ឡូយឆាយ មិនចាញ់តារាដទៃក្នុងសង្គមសិល្បៈខ្មែរនោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖ 

ណយ
ណយ
ណយ
ណយ
ណយ
ណយ
ណយ
ណយ
ណយ
ណយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]