ថៃ៖ ពិធីករដ៏ល្បីឈ្មោះ លោក Nawat គឺជាសិល្បករម្នាក់ទៀតហើយ ដែលបានឆ្លងជំងឺកូវីដ១៩ ព្រមទាំងបានបើកបង្ហាញពីរោគសញ្ញា អាការៈ របស់ខ្លួន ឲ្យហ្វេនៗជាច្រើនបានជ្រាបជាបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានចេញមកបង្ហោះរូបភាពមួយសន្លឹកដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកំពុងព្រួយបារម្ភ ដែលនៅក្នុងនោះគឺជារូបភាព ដែលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងបានបំពាក់អុកស៊ីសែន ជំនួយការដកដង្ហើម ថែមទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ថា មានមេរោគខ្លះកំពុងនៅក្នុងសួត ដែលធ្វើឲ្យលោកត្រូវផ្លាស់ប្តូរការព្យាបាល ដោយមានអុកស៊ីសែន និងធ្វើតេស្តឈាមដោយប្រើកាំរស្មីអ៊ិចរៀងរាល់ថ្ងៃ។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ក៏មានបណ្ដាមិត្តៗ និង ហ្វេនៗជាច្រើន បានបញ្ចេញមតិគាំទ្រលើកទឹកចិត្តដល់លោក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]