កូរ៉េខាងត្បូង៖ តារាសម្តែង Kang Ha Neul បានផ្អែកការសម្តែងភាពយន្ត K-Drama Insider សម្រាប់ទូរទស្សន៍ JTBC បន្ទាប់ពីសមាជិកបុគ្គលិកម្នាក់ ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ១៩ និង បុគ្គលិកពាក់ព័ន្ធផ្សេងទៀត កំពុងតែត្រូវបានគេធ្វើតេស្តរកកូវីដ១៩។
មន្ត្រីនៃកម្មវិធីផលិតខ្សែភាពយន្ត K-Drama Insider បានថ្លែងថា៖ កំឡុងពេលនៃការតេស្តរកកូវីដ១៩ ម្នាក់ក្នុងចំណោមបុគ្គលិករបស់យើង ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ ដូច្នេះ យើងក៏បានផ្អាកថត ហើយចាប់ផ្តើមធ្វើតេស្តតារាសម្តែង និង បុគ្គលិក ដើម្បីរកកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទីភ្នាក់ងារក្រុមហ៊ុន TH Company របស់តារាសម្តែង Kang Ha Neul បានបង្ហើបប្រាប់កាសែត Newsen ដូច្នេះថា៖ បុគ្គលិក និង Kang Ha Neul មិនបានប៉ះពាល់គ្នានោះទេ ប៉ុន្តែលោកនៅតែត្រូវធ្វើតេស្តរកកូវីដ១៩ ជាមុន៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]