រាជធានីភ្នំពេញ៖ មហាជន គ្រប់ស្រទាប់ មានការភ្ញាក់ផ្អើលជាខ្លាំង និង សម្តែងការខឹងសម្បារជាមួយ ថៃដែលបានគ្រោងសាងសង់សំណងប្រាសាទអង្គរវត្តទី២ តែយ៉ាងណា ថ្មីៗនេះ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការស៊ើបអង្កេត និង សុំការឆ្លើយតបពីភាគីថៃ ក្នុងនោះ ខាងថៃ បានបញ្ជាក់ថា ខ្លួនមិនបានសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្តខ្មែរនោះទេ។

ទោះបីជាយ៉ាងណានេះ មហាជនជាច្រើន នៅតែមិនអស់ចម្ងល់ចំពោះបញ្ហានេះ និង អំពាវនាវទទូចសុំឱ្យថៃ បញ្ឈប់ការសាងសង់ប្រាសាទនេះជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបប៉ុន្មានសន្លឹកដែលបានបែកធ្លាយ កាលពីឆ្នាំមុន ត្រូវបានគេចែកចាយបន្តៗគ្នា នៅលើបណ្តាញសង្គម ដោយក្នុងរូបនោះ មានវត្តមានរបស់ព្រះសង្ឃថៃ និង ប្រជាជនថៃជាច្រើន បានប្រមូលគ្នា ហើយថែមទាំងមានបដារូបប្រាសាទអង្គរវត្ត ដាក់នៅចំកណ្តាល ហើយមានឈ្មោះនៅរូបភាពនោះជាភាសាថៃ ដែលបកប្រែមកជាខេមរភាសាថា សីហនគរ តែយ៉ាងណា មើលទៅរូបភាពនោះ គឺជារូបអង្គរវត្តតែម្តង បូករួមជាមួយប្លង់បាត រូបប្លង់ម៉ាកែត ដែលមើលទៅដូចជាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹង និង ជានិមិត្តរូបរបស់ខ្មែរតែម្តង ជាក់ស្តែង រូបប្រាសាទអង្គរឈរយ៉ាងសង្ហារនៅចំកណ្តាលនៃទង់ជាតិកម្ពុជា ។

ទាក់ទិននឹងករណីរឿងរ៉ាវនេះ បានធ្វើឱ្យមហាជនជាច្រើន ពីគ្រប់មជ្ឈដ្ឋាន សម្តែងការខឹងសម្បារ ដោយអំពាវនាវឱ្យភាគី បញ្ឈប់ការសាងសង់ប្រាសាទអង្គរវត្ត ដែលឱ្យឈ្មោះថា សីហនគរ ភ្លាម បើទោះបីជាភាគីថៃ និង ព្រះសង្ឈ ព្រះនាម ស៊ុមសាក់ ស៊ុងវ៉ារ៉ាចិត្តតូ ព្រះចៅអធិការវត្តភូម៉ានហ្វា បានបដិសេធថា មិនបានចម្លងតាមអង្គរវត្តនោះទេ តែយ៉ាងណា មន្ទិលសង្ស័យនៅតែបន្តមាន សម្រាប់ប្រជាជនកម្ពុជា៕

ប្រាសាទអង្គរវត្តរបស់កម្ពជា
ប្រាសាទអង្គរវត្តរបស់កម្ពជា
ព្រះសង្ឈ  ស៊ុមសាក់ ស៊ុងវ៉ារ៉ាចិត្តតូ
ការជួបជុំរបស់ប្រជាជន ដែលមានរូបអង្គរវត្តឱ្យឈ្មោះថា សីហនគរ
ការជួបជុំរបស់ប្រជាជន ដែលមានរូបអង្គរវត្តឱ្យឈ្មោះថា សីហនគរ
ការជួបជុំរបស់ប្រជាជន ដែលមានរូបអង្គរវត្តឱ្យឈ្មោះថា សីហនគរ
ការសង់ប្រាសាទចម្លងរបស់ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]