ថៃ៖ គឺជាដំណឹងដ៏សោកស្ដាយយ៉ាងខ្លាំង សម្រាប់តារាស្រីដ៏ល្បី Yogurt Natthasha ដោយមុននេះបន្តិច នាងបានចេញមកបង្ហោះសារផ្តល់ព័ត៌មានទៅកាន់មិត្តៗ និងហ្វេនៗជាច្រើន ដែលឪពុកជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានជូនដំណឹងថា ពិធីបុណ្យសពរបស់ឪពុកនាង ត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃនេះ ខណៈដែលលោកឪពុកបានលាចាកលោកកាលពីម្សិលមិញ ព្រមទាំងមានសារសុំទោសដែលមិនបានជូនដំណឹងរឿងពិធីបុណ្យ ព្រោះតែស្ថានភាពការរាតត្បាតនៃជំងឺ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានជ្រាបហើយ មិត្តៗរួមទាំងហ្វេនៗជាច្រើន បានចូលរួមផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះនាង ក៏ដូចជាក្រុមគ្រួសារទាំងមូលគ្រប់ៗគ្នា ផងដែរ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Yogurt 
Yogurt 
Yogurt 
Yogurt និង ស្វាមី
Yogurt និង លោកឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]