រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា ស្រេង វុធថា បានបង្ហោះប្រាប់ថា នាយពាងជាតារាសម្តែងកំប្លែង នៅមានជីវិតនៅឡើយទេ គឺលោកមិនបានស្លាប់ដោយសារជំងឺកូវីដ១៩ ដូចសារព័ត៍មានមួយចំនួន បានចុះផ្សាយនោះទេ។

ក្នុងនោះដែរ លោក ស្រេង ​វុធថា បានបញ្ជាក់ថា នាយពាង បានសូមពឹងរូបលោកសូមអំពាវនាវដល់បងប្អូនដែលមានសទ្ធាជួយរូបលោក ផងដែរ ដោយសារតែ នាយពាង សព្វថ្ងៃមានជីវភាពខ្វះខាតជួបការលំបាកខ្លាំង ព្រោះតែការងារគេរំសាយអស់ហើយ ដោយសារការរីករាលដាលកូវីដ១៩ នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នាយពាង ក៏បានប្រាប់លោក ស្រេន វុធថា ដែរថា សូមកុំឈប់យល់ច្រឡំថា​ រូបលោក ស្លាប់ដោយសារជំងឺកូវីដ១៩ ទៀតអី។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ តារាភេទទី៣ សុភា នុប ហៅម៉ែពាង ដែលមានមុខមាត់ស្រដៀងទៅនឹងតារាកំប្លែងនាយពាង រីឯឈ្មោះក៏ស្រដៀងដែលនោះ  បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមប្រភពព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សិល្បករកម្ពុជា៕

នាយពាង 
នាយពាង 
នាយពាង
ម៉ែពាង ដែលបានស្លាប់ដោយសារកូវីដ រូបស្តាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]