ឥណ្ឌូនេស៊ី៖ ប៉ុន្មានម៉ោងចុងក្រោយ រូបភាពជាច្រើនប៉ុស្តិ៍ ដែលទទួលបានការបន្តចែករំលែកជាច្រើន ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ពីរូបសម្រស់ ក៏ដូចជាទម្រង់មុខដ៏សែនទាក់ទាញ មានមន្តស្នេហ៍របស់​ ក្មេងប្រុសម្នាក់ ដែលជាជនជាតិឥណ្ឌូនេស៊ី។

ដូចគ្នានេះដែរ ទៀតសោត រូបថតជាច្រើនសន្លឹក ដែលបានបង្ហោះក្នុងគណនីអ៉ីនស្ដារក្រាម ដែលមានឈ្មោះថា «kingfaazarafiqreal» គេឃើញថា រូបភាពក្មេងប្រុសដែលមានឈ្មោះ King Faaz ដោយមើលឃើញ រូបថតជាច្រើន បែបទាន់សម័យគ្រប់ម៉ូដ ចេះលេងស្ទីលថតរូប មិនចាញ់មនុស្សធំប៉ុន្មានទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាចម្រើនវ័យមិនទាន់​១០ឆ្នាំយ៉ាងណាក្តី តែក្មេងប្រុសម្នាក់នេះ បានភាពទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនមិនស្ទើរ ពីរូបសម្រស់ស្រស់សង្ហាដូចផ្ទាំងគំនូរ ប្រៀបប្រដូចទៅនឹងគេឆ្លាក់ ហេតុដូច្នេះបានធ្វើគណនីជាផ្លូវការរបស់គេ ទទួលបានអ្នកតាមដាននៅលើបណ្តាញសង្គមមួយនេះ ​ច្រើនជាង ១សែន ឯណោះ។

បន្ថែមពីនេះ ជាមួយរូបសម្រស់ សាច់មុខសម៉ងខៃ អមទៅនឹង ភ្នែកធំសាកសមទៅនឹងរោមភ្នែកវែង បូករួមចិញ្ចើមក្រាស់កោងដូចឥន្ធនូ បានធ្វើក្មេងប្រុសកូនច្បងក្នុងគ្រួសារមួយនេះ កាន់តែទាក់ទាញទ្វេដង គួបផ្សំទៅនឹងច្រមុះស្រួលខ្ពស់ កាន់ទៅអឺរ៉ុបទៀតផងនោះ គេអាចសន្មត់បានថា ក្មេងប្រុសម្នាក់នេះ ធំឡើងពិតជាសង្ហាមិនណយនោះទេ៕

ប្រភព៖ គណនីអ៉ីនស្ដារក្រាម «kingfaazarafiqreal»

សូមទស្សនារូបភាពខាងក្រោម៖

King Faaz
King Faaz
King Faaz
King Faaz
King Faaz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]