កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងប្រុសរបស់កូរ៉េខាងត្បូង ATEEZ បានធ្វើតេស្តរកកូវីដ១៩ ក្រោយពីបានប៉ះពាល់សមាជិកបុគ្គលិករបស់ខ្លួន ដែលបានធ្វើតេស្តរកឃើញថាវិជ្ជមានកូវីដ។ យោងតាមផលិតកម្ម KQ Entertainment បានអះអាងថា សមាជិកក្រុម ATEEZ ម្នាក់ San បានតេស្តឃើញវិជ្ជមានកូវីដ១៩។ យោងតាមរយៈស្លាកបញ្ជាក់ពីផលិតកម្មដដែលនេះ បានថ្លែងថា៖ យើងសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សមាជិកក្រុមតារាចម្រៀង ATEEZ សាន រកឃើញវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃទី០៩។ ហើយនៅថ្ងៃទី០៨ យើងបានប្រកាសថា សមាជិកក្រុមចម្រៀងនេះ ត្រូវបានធ្វើតេស្តរកឃើញថា អវិជ្ជមានកូវីដ។
តាមស្លាកបញ្ជាក់ដដែលនោះ បានឱ្យដឹងទៀតថា សមាជិក Yunho បានធ្វើតេស្តម្តងទៀត ហើយឃើញថា អវិជ្ជមាន ហើយតារារូបនោះក៏បានទៅចូលរួមថតនៅក្នុង Urban Fisherman 3 នៅលើប៉ុស្តិ៍ Channel A។ សមាជិកផ្សេងទៀតមានដូចជា៖ Hongjoong, Seonghwa, Yeosang, Wooyoung និង Jongho ក៏ត្រូវបានរកឃើញថា អវិជ្ជមានកូវីដ១៩ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សKQ Entertainment បានបញ្ជាក់ថាក្រុមតារាចម្រៀង ATEEZ នឹងពន្យារពេលកាលវិភាគរបស់ពួកគេដោយបញ្ជាក់ថា ឥឡូវនេះ ផលិតកម្មនឹងបញ្ឈប់កាលវិភាគរបស់ពួកគេជាបន្ទាន់ហើយសមាជិក ATEEZ និងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់នឹងអនុវត្តតាមការណែនាំនិងនីតិវិធីយ៉ាងត្រឹមត្រូវរបស់អាជ្ញាធរ ដោយតម្រូវឱ្យចត្តាឡីស័ក៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]