អាមេរិក៖ ធ្លាប់តែជាតារាស្រីដែលមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ តែក្រោយពេលរៀបការរួច ស្រីលាភ បានសម្រេចចិត្តផ្អាកពីការងារសិល្បៈ ទៅរស់នៅលើទឹកដីអាមេរិកជាមួយស្វាមី។ ពិតណាស់ បើទោះបីលែងបង្ហាញមុខក្នុងការសម្ដែងរឿងដូចពេលមុនៗ តែជីវភាពរស់នៅលើដីស្រុកគេរបស់នាង ឃើញថាតារាស្រីរូបនេះចាយជីវិតយ៉ាងហ៊ឺហារតែម្ដង។

ម្យ៉ាងវិញទៀត បន្ទាប់ពីរៀបការកសាងជីវិតប្ដីប្រពន្ធ រស់នៅយ៉ាងចុះសម្រុងរួច ស្រីលាភ បានសម្រេចចិត្តយកកូន ហលយបច្ចុប្បន្ននាងមានកូនស្រីម្នាក់ទើបតែអាយុ២ខួបផងដែរ។ បើងាកទៅមើលការរស់នៅជាមួយស្វាមី និងកូនស្រី គេតែឃើញតារារូបនេះ បង្ហោះរូបជុំគ្រួសារបង្ហាញស្នាមញញឹម ស្រស់ស្រាយគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ថ្មីៗនេះ ស្រីលាភ បានបង្អួតជីវិតគ្រួសារនាងជាថ្មីម្ដងទៀត ខណៈដឹកដៃគ្រួសារទៅលំហែកាយនៅសមុទ្រយ៉ាងដូច្នេះ។ ក្នុងនោះដែរ រូបភាពថ្មីនៅសមុទ្ររបស់នាង បានបង្ហាញពីភាពរីករាយលក្ខណៈគ្រួសារ ពោរពេញដោយក្ដីសុខផ្លូវចិត្តតែម្ដង។ មិនតែប៉ុណ្ណោះអ្នកម្ដាយម័យថ្មីរូបនេះក៏មិនភ្លេចថតរូបជាមួយស្វាមី និងកូនបែបស្វីតៗផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ស្រីលាភ
ស្រីលាភ
ស្រីលាភ ជាមួយស្វាមី និងកូនស្រី
ស្រីលាភ ជាមួយស្វាមី និងកូនស្រី
ស្រីលាភ ជាមួយស្វាមី និងកូនស្រី
ស្រីលាភ ជាមួយគ្រួសារ
ស្រីលាភ ជាមួយស្វាមី និងកូនស្រី
ស្រីលាភ ជាមួយស្វាមី និងកូនស្រី
ស្រីលាភ ជាមួយស្វាមី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]