រាជធានីភ្នំពេញ៖ មហាជនគ្រប់គ្នាជ្រាបហើយ រឿងរ៉ាវដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដែលទាក់ទិនការសាងសង់ប្រាសាទរបស់ថៃ មានលក្ខណៈបែបបទ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានចោទថា បានលួចចម្លងតាមរចនាបថគំរូរបស់ខ្មែរ។ ក្នុងនោះ គេសង្កេតឃើញមានការសម្តែងរិះគន់ចំពោះទង្វើរបែបនេះរបស់ភាគីថៃ ដែលតែងតែចិញ្ចឹមចិត្តចង់បានសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា គ្រប់រូបភាព ពោលគឺប្រាសាទអង្គរនេះតែម្តង ដែលជាប្រធានបទក្តៅគគុក ក្នុងចំណោមប្រជាជនកម្ពុជាតែម្តង។
គួររំលឹកផងដែរប្រាសាទអង្គរវត្ត គឺជាប្រាសាទបុរាណត្រូវបានកសាងឡើងក្នុងខេត្តសៀមរាប នៅដើមសតវត្សទី១២ ដែលផ្តើមកសាងដោយ ព្រះមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ និងបានក្លាយជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិដែលមានតែមួយគត់ ដែលត្រូវបានអង្គការយូនេស្កូ (UNESCO) ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាសម្បត្តិវប្បធម៍រូបី នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពពីសារព័ត៍មាន Xihua របស់ចិន បានឱ្យដឹងថា ឧទ្យានបុរាណជាតិអង្គរវត្ត ទទួលបានភ្ញៀវទេសចរណ៍ ២,២ លាននាក់ នៅឆ្នាំ២០១៩។ ក្រៅពីភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក គេក៏សង្កេតឃើញមាន ឥស្សរជននយោបាយ មេដឹកនាំពិភពលោក ផងដែរ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយថែមទាំងបានឆ្លៀតពេលមកធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។
តួយ៉ាង ឥស្សរជន ទាំងនោះរួមមានដូចជា៖
១. លោក Bill Clinton ប្រធានាធិបតីអាមេរិក
២. លោកស្រី Michelle Obama ភរិយារបស់អតីតប្រធានធិបតីសហរដ្ឋអាមេរិក Barack Obama
៣. លោក Hu Jintao ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
៤. លោក Dmitry Medvedev អតីតប្រធានធិបតី សហព័ន្ធរុស្ស៊ី
៥. លោក Moon Jae In ប្រធានធិបតីបច្ចុប្បន្ននៃប្រទេសកូរ៉េខាងត្បូង
៦. លោក Lee Myung Bak អតីតប្រធានធិបតីកូរ៉េខាងត្បូង
៧. លោក Thanksin Shinawatra អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃឡង់ដ៍
៨. លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
៩. លោក Jack Ma មហាសេដ្ឋីប្រទេសចិន
១០. លោក Mark Zuckerberg និង ភរិយា ស្ថានិកក្រុមហ៊ុនហ្វេសប៊ុក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]