ភ្នំពេញ៖ ម្ចាស់ជ័យលាភីក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia ប្អូនប្រុស ចាន់ សុបញ្ញា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។ ដោយក្មេងប្រុសរូបនេះ ពិតជាមានទេពកោសល្យ និងសមត្ថភាពល្អ ព្រមទាំងមានសម្លេងពីរោះគ្រអួនក្រអៅ ធ្វើឲ្យមហាជនពេញចិត្តគ្រប់គ្នា។ ម្យ៉ាងវិញទៀត គេសង្កេតឃើញម្ចាស់ពាន់រូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារទៀតផង។

ពិតណាស់ បើទោះបីនៅវ័យក្មេង តែក្រោយពេលចូលសិល្បៈ គេក៏ឃើញពីភាពជោគជ័យរបស់យុវជនរូបនេះបណ្ដើរៗផងដែរ។ ម្យ៉ាងវិញទៀតតារាចម្រៀងវ័យក្មេងរូបនេះ តែងតែចេញបទចម្រៀងថ្មីៗ សុទ្ធសឹងតែពីរោះ ហើយទទួលចំនួនអ្នកចូលមើល និងស្ដាប់ច្រើនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះស្របពេលចេញបទថ្មីមានការសរសើរហ្វេនជាច្រើន បានសរសើរពីទឹកដមសំនៀងគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលរូបសម្បត្តិវិញ ឃើញថា ចាន់ សុបញ្ញ មានមុខមាត់ស្អាត ទោះបីនៅក្មេងក៏ពិតមែន។ បើនិយាយរឿងតុបតែងខ្លួន ក៏មានស្ទាយ៍ទាន់សម័យ បង្ហាញពីភាពលេចធ្លោគ្រប់ពេលឡើងឆាកតន្រ្តីម្ដងៗ។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ រូបភាពថ្មីមួយសន្លឹករបស់ប្អូនពិតជាប្លែក ខណៈមុខរបស់តារាវ័យក្មេងរូបនេះ ពេញជាងមុន មើលទៅមូលក្រឡង់តែម្ដង។ តែទោះបីជា យ៉ាងតែក៏ក្មេងប្រុសរូបនេះ នៅតែស្អាតសង្ហាដដែល ស្របពេលធំពេញរូបពេញរាងជាងឆ្នាំមុនៗយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ សុបញ្ញ
ចាន់ សុបញ្ញ
ចាន់ សុបញ្ញ
ចាន់ សុបញ្ញ
ចាន់ សុបញ្ញ
ចាន់ សុបញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]