ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ត្រីម្នាក់ បានទទួលមរណភាពដោយសារជំងកូវីដ១៩ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី រូបនេះ មានឈ្មោះថា ឡុង សំអឿន មានមុខនាទីជាស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ  បានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង ៧៖៣០ នាទីព្រឹកនេះ ដោយសារតែជំងឺកូវីដ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់​ ICU នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះគឺជាករណីលើកដំបូង នៅក្នុងខេត្តព្រះវិហារ ដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ តួយ៉ាង គឺ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន៕

លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន
លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន
លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន
សាររបស់រដ្ឋបាលខេត្តព្រះវិហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]