ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព ចែម ចាន់រ៉ា ហៅ ពាក់មី ចាប់តាំងពីពេលប្រឡងជាប់ជាតារាកំប្លែងក្នុងក្រុមលោកតាវ៉ិចទ័ររួចមក តារាកំប្លែករូបនេះកាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីលេងកំប្លែងតារារូបនេះ ក៏មានសមត្ថភាពអាចសម្ដែង ច្រៀង និងដឹកនាំរឿងបានយ៉ាងល្អផងដែរ។

បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ គេដឹងថា នាយ ពាក់មី បានបើកមុខជំនួញផ្ទាល់ខ្លួនជាច្រើនគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត កាលពីប៉ុន្មានឆ្នាំមុននេះ រូបលោកបានសង់ផ្ទះជូនឪពុកម្ដាយបង្កើតយ៉ាងស្កឹមស្កៃគួរឲ្យសរសើរ។ ដោយផ្ទះដែលតារារូបនេះសង់ជូនអ្នកមានគុណ គឺជាលុយញើសឈាមដែលខំរកមកដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្រោយជោគជ័យទាំងការងារសិល្បៈ និងជំនួញ នាយ ពាក់មី បានធ្វើអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរអំពីលោកសារជាថ្មី ខណៈបង្ហោះរូបកំពុងសាងសង់ផ្ទះថ្មីជូនលោកឪពុកក្មេកយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត បើទោះបីផ្ទះថ្មីឪពុកក្មេកតារាកំប្លែករូបនេះ ទើបតែចាក់ប្លង់សេ តែមើលទៅពិតជាធំទូលាយខ្លាំង។ ក្នុងនោះដែរ ស្របពេលឃើញកូនប្រសារសង់ផ្ទះថ្មីជូន ឪពុកក្មេកតារារូបនេះបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយចេញពីចិត្តមួយទំហឹងតែម្ដង៕

សូមទស្សនារូភាពខាងក្រោម៖ 

  នាយ ពាក់មី 
  នាយ ពាក់មី 
  នាយ ពាក់មី 
  នាយ ពាក់មី 
  នាយ ពាក់មី 
នាយ ពាក់មី
សកម្មភាពសង់ផ្ទះ ឪក្មេក នាយ ពាក់មី
ទិដ្ឋភាពកំពុងសាងសង់ផ្ទះ ឪក្មេក នាយ ពាក់មី 
ឪពុកក្មេក នាយ ពាក់មី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី