ភ្នំពេញ៖ តារាសម្ដែងស្រីសាច់ចាំកញ្ញា ពៅ លីដា ទោះបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តែរូបសម្ផស្សនាងហាក់ដូច មិនព្រមប្រែប្រួលទៅតាមវ័យទាល់តែសោះ នៅតែក្មេងស្អាតដដែល។ ម្យ៉ាងវិញទៀត មិនត្រឹមតែមុខមាត់ស្បែកប៉ុណ្ណោះទេ ដែលមានភាពទាក់ទាញតែ បើក្រឡេកមើលការតុបតែងខ្លួន ក៏ទាន់សម័យមិនចាញើក្មេងជំនាន់ក្រោយឡើយ។
យ៉ាងណាមិញ បើក្រឡេកមើលការងារសិល្បៈវិញ ឃើញថាតារារូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈសឹងគ្មានពេលទំនេរតែម្ដង។ ពិតណាស់ ទោះបីវ័យកាន់តែជ្រេ តែគ្រប់សាច់រឿងដែលតារាស្រីរូបនេះបានសម្ដែង សុទ្ធសឹងតែជាតួសំខាន់ ដែលដើរជាតួឯកស្រីផងដែរ។ ក្នុងនោះដែរ ងាកទៅមើលជីវិតឯកជនវិញ កញ្ញា ពៅ លីដា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយគ្រួសារ ហើយមិនទាន់គិតគូររឿងយកគូស្រករនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញសម្រស់កញ្ញា ពៅ លីដា ហើយសរសើរថាស្អាត តែបើមើលទៅលើរូបសម្ផស្សម្ដាយបង្កើតរបស់នាងក៏មិនណយប៉ុន្មាននោះទេ។ បើមើលតាមរូបភាពដែលតារារូបនេះទើបនឹងបង្ហោះ ឃើញថាម្ដាយតារារូបនេះ នៅតែក្មេង សាច់ចាំមិនចាញ់កូនស្រីឡើយ។ ជាពិសេស ពេលអ្នកម្ដាយតារាសម្ដែងរូបនេះតុបតែងខ្លួនក៏ខ្ញង់សាកសមតាមវ័យ គួរឲ្យសរសើរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]