ហុងកុង៖ នៅចុងទសវត្សឆ្នាំ១៩៩០ និង ២០០០ តារាសម្តែងដ៏ល្បីឈ្មោះ Flora Chan ត្រូវបានគេស្គាល់យ៉ាងច្រើន ដោយតារាសម្តែងស្រីរូបនេះ បានលេចមុខនៅក្នុងខ្សែភាពយន្តដូចជា៖​ Triumph In The Skies, Family Man និង Feminine Masculinity។

នៅឆ្នាំ២០០៦ តារាស្រីរូបនេះ បានឈប់សម្រាកមួយរយៈពីកម្មវិធី Showbiz នៅពេលដែលនាង បានរៀបការរួចនៅឆ្នាំ២០០៦ ដោយនាងសម្រាលបានកូនស្រីមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅឆ្នាំ២០១២ តារាសម្តែងស្រី Flora Chan បានព្យាយាមវិលត្រឡប់ចូលប្រឡូកនៅក្នុងវិស័យសិល្បៈហុងកុងឡើងវិញ ហើយថែមទាំងបានធ្វើជាផលិតករ បានរយៈពេល៣ឆ្នាំ។

បច្ចុប្បន្ននេះ ក្នុងវ័យ៥១ ឆ្នាំ ហាក់ផ្លាស់ប្តូរ ១៨០​ ដឺក្រេ ដោយអតីតតារាសម្តែងរូបនេះ ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសចាប់អាជីពការងារជាគ្រូបង្រៀនភាសាអង់គ្លេសវិញម្តង។

កាលពីថ្មីៗនេះ ក្រុមអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលក្រោយពីបានដឹងថា​ ឈ្មោះ និងរូបថតរបស់អតីតតារាសម្តែងរូបនេះ ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលបង្ហាត់បង្រៀនភាសាអង់គ្លេស ក្នុងទីក្រុង Shenzen ប្រទេសចិន។

គួរបញ្ជាក់ថា តារាសម្តែង Flora Chan ធ្លាប់បានសិក្សា និង ទទួលបានសញ្ញាប័ត្រផ្នែកទំនាក់ទំនង នៅមហាវិទ្យាល័យ Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ជាក់ស្តែង នាងធ្លាប់ធ្វើជាពិធីការិនី នៅក្នុងកម្មវិធីជាភាសាអង់គ្លេស ប្រចាំស្ថានីយ៍ទូរទស្សន៍ TVB របស់ហុងកុង។

បើយោងតាមរបាយការណ៍ពី jaynestars.com បានឱ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការបញ្ចេញមតិថា អតីតតារាសម្តែងរូបនេះ បាត់បង់តំណែងពីការងារចាស់ ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិថា នាងត្រូវតែផ្លាស់ប្តូរការងារដើម្បីទ្រទ្រង់ចិញ្ចឹមគ្រួសាររបស់នាង។

តែយ៉ាងណា មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបញ្ចេញមតិវិជ្ជមានចំពោះរូបនាង ដោយបានកោតសរសើរអតីតតារាស្រីរូបនេះ ដែលបានបោះបង់ចោលជីវិតពីអតីត និង​ចាប់ផ្តើមថ្មីទាំងស្រុង នៅក្នុងពិភពលោកថ្មី៕

អតីតតារាសម្តែងស្រី Flora Chan
អតីតតារាសម្តែងស្រី Flora Chan
អតីតតារាសម្តែងស្រី Flora Chan
អតីតតារាសម្តែងស្រី Flora Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]