រាជធានីភ្នំពេញ៖ ទាក់ទិននឹងរឿងរ៉ាវថៃ ដែលគេសង្ស័យថា បាននឹងកំពុងលួចចម្លងគំរូប្រាសាទអង្គរវត្តរបស់ខ្មែរ ហើយបានផ្ទុះកក្រើកពេញសង្គមហ្វេសប៊ុក មានទាំងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ព្រមទាំងក្រុមតារាចម្រៀងតារាសម្តែង ចេញមុខមកប្រតិកម្មនឹងការដែលភាគីថៃ បានចម្លងប្រាសាទរបស់ខ្មែរ ទាំងមិនខ្មាសអៀន។

ដោយឡែក​ កាលពីពេលថ្មីៗនេះ តារាចម្រៀងហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ និង ជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានទូន្មានផ្តល់ឱវាទក្រើនរំលឹកដល់កូន ឱ្យមានមនសិការចេះស្រលាញ់វប្បធម៍ អរិយធម៍ និង​ សម្បត្តិមរតករបស់ជាតិ ក្រោយពីមានផ្ទុះរឿងរ៉ាវប្រទេសថៃ ត្រូវបានមហាជនខ្មែរ ចោទថា បានលួចចម្លងប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹង និង ជានិមិត្តរូបជាតិខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីបើអតីតតារាចម្រៀងរូបនេះ ហាក់បានឃ្លាតឆ្ងាយពីវិថីសិល្បៈយ៉ាងណាក្តី តែគេនៅតែឃើញ លោក សុះ ម៉ាច មានការឈឺឆ្អាលសឹងគ្រប់រឿងរ៉ាវ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវជាតិមាតុភូមិ។

ក្នុងនោះ លោក​ សុះ ម៉ាច បានបញ្ចេញយ៉ាងវែងអន្លាយដែលមានខ្លឹមសារដូច្នេះថា៖

សាររបស់លោក សុះ ម៉ាច់
លោក​ សុះ ម៉ាច់
លោក​ សុះ ម៉ាច់
លោក​ សុះ ម៉ាច់
លោក​ សុះ ម៉ាច់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]