កូរ៉េខាងត្បូង៖ នៅលើបណ្តាញសង្គម Instagram ជាផ្លូវការ របស់អតីតមេក្រុម 2NE1 តារាចម្រៀងស្រីទោល CL បានបង្ហោះរូបថតចំនួនមួយសន្លឹក ដែលបង្ហាញពីភាពល្អឥតខ្ចោះ ជាមួយនឹង ការលេងស្ទីលម៉ូដខោអាវ ឈរកាច់រាងយ៉ាងសមសួមតែម្តង។

ដូចគ្នានេះ ទៀតសោត ការផាត់មុខបែបឌិតៗឆេះ ជាមួយនឹងការគូភ្នែកខ្លាំង ស្ទាយ៍ប្រចាំត្រកូលរបស់នាង CL បានបង្ហាញពីទំនុកចិត្ត ដ៏មានឥទ្ធិពលរបស់នាង តាមរយៈរូបភាពមួយនេះ រួមជាមួយនឹងការផ្លាស់ប្តូរពណ៌សក់ ទៅជា សទងដែង បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីឃើញរូបភាពទាំងនេះហើយ បានធ្វើឲ្យអ្នកគាំទ្រ មានការសង្ស័យថា អាចទេការប្តូរពណ៌របស់តារាស្រីវ័យ ៣០ឆ្នាំរូបនេះ ជាការផ្តល់សញ្ញាក្នុងការវិលត្រលប់មកកាន់តន្រ្តីវិញ បន្ទាប់ពីពន្យាពេលអស់ជាច្រើនខែ ស្របពេលដែលកាលពីថ្មីៗនេះ រូបនាងបានចុះកុងត្រាជាមួយផលិត Konnect Entertainment ដែលជាអ្នកទទួលបន្ទុកគ្រប់គ្រងសកម្មភាពរបស់នាង នៅក្នុងប្រទេសកូរ៉េដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 CL
 CL
រូបភាព CL ថ្មី
រូបភាព CL ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]