កោះកុង៖ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យខេត្តកោះកុង បានធ្វើការជួយសម្រាលកូនឱ្យស្រ្តីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ទៀតហើយ ដែលនេះជាទឹកចិត្តដ៏ល្អប្រពៃរបស់ក្រុមគ្រូពេទ្យផងដែរ។
ដោយឡែក នៅវេលាកណ្តាលអធ្រាត ថ្ងៃសៅរ៍នេះ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នា ជាមួយក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ ជួយសម្រាលកូនឱ្យស្រ្តីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ទៀត បានដោយជាគជ័យ ដែលនេះជាករណីទី៧ហើយ ដែលមានករណីស្ត្រីវិជ្ជមានកូវីដ១៩ សម្រាលកូននៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានសម្រាលកូនករណីទី០៦កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាបច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យកំពុងមមាញឹកក្នុងបេកកម្មក្នុងការបង្ការ ទប់ស្កាត់ និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ជាច្រើននាក់ និងមានមន្ត្រីសុខាភិបាលយើងមួយចំនួនបានឆ្លងជំងឺនេះ ក៏ក្រុមគ្រូពេទ្យយើងនៅតែប្តេជ្ញាខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចនេះឱ្យអស់លទ្ធភាព និងបន្តបេសកកម្មនេះបន្តទៅទៀត ។
យ៉ាងណាមិញ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ផ្នែកសម្ភព និងក្រុមគ្រូពេទ្យជួរមុខយើងដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយឆន្ទ: និងការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់ប្រឈមរាប់ម៉ោងទៅនឹងជំងឺឆ្លងដែលគ្រប់គ្នាខ្លាចរអារយ៉ាងណាក៏ដោយ ៕
ប្រភព៖មន្ទីរពេទ្យខេត្តកោះកុង
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]