បរទេស៖ យោងតាមទស្សនាវដ្តី Hello បានរាយការណ៍ ចុះផ្សាយមកថា កូនស្រីពៅរបស់ អតីតតារាបាល់ទាត់ឆ្នើម David Beckham ដែលមានឈ្មោះថា ក្មេងស្រី Harper Beckham បានឈានចូលវ័យគម្រប់ខួបអាយុ ១០ ឆ្នាំនៃអាយុរបស់គេហើយ។
ជាមួយគ្នា នឹងថ្ងៃពិសេសនេះដែរ ក្មេងស្រីដ៏សែនឃ្យូតម្នាក់នេះ បានធ្វើការផាត់មុខដោយខ្លួនឯង ក៏ដូចជាតុបតែងខ្លួនយ៉ាងសាកសមក្នុងថ្ងៃខួបកំណើតរបស់គេ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងធ្វើការតុបតែងមុខឱ្យម្តាយទៀតផង នៅពេលដែលពួកគេចេញទៅក្រៅ នេះបើតាមប្រភពដដែលបានរាយការណ៍មក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ក្មេងស្រី Harper Beckham កើតក្នុងឆ្នាំ ២០១១។ ចាប់ពីពេលដែលរូបគេ ចាប់កំណើតមកនាង ត្រូវបានគេស្គាល់ថាជាក្មេងស្រីត្រូវគេតាមប្រមាញ់គ្រប់ពេល ព្រោះតែក្មេងស្រីម្នាក់នេះ ជាកូនអ្នកមានដ៏ល្បីល្បាញប្រចាំចក្រភពអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនាវដ្តី Harper's Bazaar បានដាក់ Harper ក្នុងបញ្ជីកុមារដែលល្បីល្បាញបំផុតនៅលើពិភពលោកទៀតផង៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]