រាជធានីភ្នំពេញ៖ កាលពីថ្មៗនេះ បានលេចលឺព័ត៍មានថា តារាចម្រៀងរ៉េបរបស់កម្ពុជា វណ្ណដា ដែលជាម្ចាស់បទ Time To Rise កំពុងពិភាក្សាគ្នាជាមួយតារារ៉េបរបស់ថៃ ឈ្មោះថា P-HOT ដើម្បីសហការគ្នាសាងសមិទ្ធផលសម្រាប់ហ្វេនៗ ប្រទេសទាំងពីរកម្ពុជាថៃ នេះបើយោងតាមការចុះផ្សាយមួយរបស់គេហទំព័រសារព័ត៍មានថៃ Soul4Street។

ក្នុងនោះ គេឃើញមានសារព័ត៍មាននេះ បានបញ្ចេញនូវសារឆ្លើយគ្នារវាង តារាចម្រៀងរ៉េប វណ្ណដា និង តារារ៉េប ថៃ P-HOT។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាពិតជាគួរឱ្យភ្ញាក់ផ្អើលផងដែរ សម្រាប់អ្នកគាំទ្ររវាងប្រទេសទាំងពីរ ដែលបានទទួលព័ត៍មាននេះ ដោយហ្វេនៗរំពឹងថា​ ប្រសិនជា តារាទាំងពីរសហការគ្នាមែននោះ ពួកគេនឹងផ្តល់ទស្សនីយភាព និង​វណ្ណកម្មថ្មីសម្រាប់អ្នកគាំទ្រកាន់តែអស្ចារ្យបន្ថែមទៀត។

ទន្ទឹមនេះដែរ ហ្វេនៗអ្នកគាំទ្រជាច្រើន បានសម្តែងការគាំទ្រត្រេកអរជាខ្លាំង ចំពោះការដំណឹងនេះ ដោយភាគីទាំងពីរ កំពុងតែទំនាក់ទំនងគ្នាទៅវិញទៅមក ហើយក៏អាចនឹងឈានទៅដល់ការសហការគ្នានេះផងដែរ រវាងកំពូលតារាទាំងពីរ បើទោះបីជាមិនទាន់ព័ត៍មានផ្លូវការពីគណៈគ្រប់គ្រងនៃភាគីទាំងសងខាងនៅឡើយ៕

វណ្ណដា
វណ្ណដា
P-HOT
P-HOT
P-HOT និង វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]