ខេត្តកោះកុង៖ លោកគ្រូព្រឹទ្ធាចារ្យ ស្លៃម៉ាន សាលីម បានទទួលមរណភាពហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដោយសារជំងឺរោគាពាធ។ នេះបើតាមសាររំលែកទុក្ខរបស់ក្លិបកីឡាបាល់ទាត់កោះកុង និង សហភាពព័ន្ធយុវជនកម្ពុជា។

គួររំលឹកផងដែរថា លោក ស្លៃម៉ាន សាលីម គឺជាកីឡាករនៅក្នុងចំណោមកីឡាករបាល់ទាត់កម្ពុជាដ៏ឆ្នើមមួយរូប កាលពីអតីតកាល។ ដោយលោក ធ្លាប់ជាប់ឈ្មោះជាកីឡាករខ្មែរ ដែលបានស៊ុតបាល់បញ្ចូលទី លើក្រុមជម្រើសជាតិអ៊ីរ៉ង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asia Cup ដែលប្រព្រឹត្តិឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ១៩៧២ ដោយពេលនោះ អ៊ីរ៉ង ឈ្នះកម្ពូជា ២-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត លោក ស្លៃម៉ាន សាលីម ក៏ធ្លាប់ជាអតីត​ប្រធានការិយាល័យ យុវជន និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកោះកុង ហើយលោកថែមទាំងជាគ្រូបង្វឹកដឹកនាំក្រុមខេត្តកោះកុង ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៦៕

សាររំលែកមរណទុក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]