យល់ដឹង: ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាបានជ្រាបរួចស្រេចមកហើយថា ក្រោយឈ្នះក្តីរឿងរ៉ាវប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២រួចមក អស់រយ:ពេលជាង៤៦ឆ្នាំកម្ពុជាក៏បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាស់ ក្រោយកម្ពុជាសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ស្រាប់តែមហាជនខ្មែរដែលជាអ្នកនិយមតាមដានដំណើរប្រវត្តិសាស្រ្ត និងការវិវត្តនៃសង្គមមានការនឿយឆ្ងល់ជាខ្លាំង ក្រោយពេលដែលឃើញវត្តមាននៃប្រាសាទមួយដែលមានឈ្មោះដា Pra Vihan ស្ថិតក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ មានភាពស្រដៀងគ្នា និងដូចគ្នាច្រើនទៅនឹងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ដោយគេសង្កេតឃើញថាសំណង់ប្រាសាទមួយនេះសង់លើភ្នំធម្មជាតិ រចនាបថ និងផ្តែរប្រាសាទក៏មានភាពស្រដៀងគ្នាផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាប និងស្វែងយល់អោយកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]