បរទេស៖ កំពូលតារាម៉ូដែលវ័យ ២៤ ឆ្នាំ នាង Bella Hadid បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្រាលព្រំក្រហម Cannes កាលថ្ងៃទី ១១ ខែកក្កដា ជាមួយនឹងខ្សែកស្រស់ស្អាត ដែលត្រូវបានបំផុសគំនិតដោយសួតរបស់មនុស្ស។

ដូចគ្នានេះដែរ តារាបង្ហាញម៉ូដជនជាតិអាមេរិករូបនេះ បានរួមបញ្ចូលគ្នា នូវវរ៉ូបពណ៌ខ្មៅ ដែលចំហរល្វែងខាងលើ បញ្ចេញដើមទ្រូងយ៉ាងស្រស់បំព្រង គួបផ្សំនឹងខ្សែកមានទម្រង់ជាសួត យកមកបិតបាំង បានធ្វើឲ្យនាងបង្ហាញស្នាដៃសិល្បៈរបស់នាង ប្រកបដោយភាពជឿជាក់នៅមុខកាមេរ៉ារាប់រយនៅកម្រាលព្រំនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះជា ខ្សែកដ៏ស្រស់ស្អាតមួយនេះ គឺជាស្នាដៃរបស់អ្នករចនា Daniel Roseberry នៃប្រេ៊នដ៏ល្បីម៉ាក Schiaparelli ជាម៉ូដរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ដែលត្រូវបានពណ៌នាថាជា «A quartz gold lung»៕

ប្រភព៖ harpersbazaar

សូមទស្សនារូបភាពខាងក្រោម៖

Bella Hadid
Bella Hadid
Bella Hadid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]