ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំតារាចម្រៀងស្រីអ្នកនាង ហង្ស សុជាតា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ បើទោះបីតារារូបនេះ ជាតារាឯករាជ្យក៏ពិតមែន។ ម្យ៉ាងគេសង្កេតឃើញតារាស្រីរូបនេះ មានភាពមមាញឹកជាមួយការងារសិល្បៈសឹងគ្មានពេលទំនេរឡើយ។ មូលហេតុដែលធ្វើឲ្យនាង មានឈ្មោះល្បីល្បាញមកទល់បច្ចុប្បន្ន ក៏ព្រោះតែទេពកោសល្យ និងទឹកដមសំនៀងពីរោះក្រអួនក្រអៅផងដែរ។

ពិតណាស់ បើក្រឡេកមើលជីវិតឯកជនវិញ បច្ចុប្បន្នអ្នកនាង ហ្សង សុជាតា កសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ខណៈមានកូនប្រុសយ៉ាងគួរឲ្យស្រលាញ់បែបនេះ។ បើនិយាយពីរូបសម្ផស្ស តារារូបនេះនៅតែស្រស់ស្អាត មានមន្តស្នេហ៍មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះអ្នកនាង ហង្ស សុជាតា បានធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់ជាថ្មីម្ដងទៀត តាមរយៈរូបភាពថ្មី តុបតែងខ្លួនយ៉ាងស៊ិចស៊ីទាន់សម័យបែបនេះ។ ក្នុងនោះដែរ បើមើលតាមរូបភាព ឃើញថានាងពិតជាស្រស់សោភា គួរឲ្យទាក់ទាញខ្លាំង។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកម្ដាយសម័យថ្មីរូបនេះ ពិតជាសាច់ចាំ នៅក្មេងជាងវ័យតែម្ដង ស្របពេលមានវ័យជ្រឹបន្តិចមែន៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ហង្ស សុជាតា 
  អ្នកនាង ហង្ស សុជាតា
  អ្នកនាង ហង្ស សុជាតា
  អ្នកនាង ហង្ស សុជាតា
អ្នកនាង ហង្ស សុជាតា 
  អ្នកនាង ហង្ស សុជាតា
  អ្នកនាង ហង្ស សុជាតា
  អ្នកនាង ហង្ស សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សុជាតា