រាជធានីភ្នំពេញ៖ មហាជនប្រាកដជាជ្រាបហើយ អ្នកនាង ខ្ញុង តារាកំប្លែងបានសំដីពោរពេញដោយវោហាស័ព្ទមិនរីងស្ងួត ដែលធ្វើឱ្យមហាជនជាច្រើន ទប់សំណើចមិនបានជាមួយការសម្តែងរបស់អ្នកនាង រាល់កម្មវិធីដែលមានវត្តមានរបស់កំប្លែងស្រីរូបនេះ។
បើទោះបីជាអ្នកនាងខ្ញុង បានកសាងកេរ្តិ៍ឈ្មោះល្បីត្រូវបានមហាជនស្គាល់គ្រប់ទិសទីយ៉ាងណាក្តី ស្រាប់តែម្សិលមិញនេះ តារាកំប្លែងរូបនេះ មានបំណងចង់លាឈប់ពីវិថីសិល្បៈ ដែលរឿងរ៉ាវនេះកំពុងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកនាង ខ្ញុង បង្ហើបពីការលាឈប់ពីវិស័យសិល្បៈនេះ យោងតាមការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេរ Caption ចោទសួរដូច្នេះថា៖ បើឈប់ពីសិល្បៈ នៅស្រលាញ់ខ្ញុំទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ អ្នកនាង ខ្ញុង បានបញ្ជាក់ថា នាងនឹងលាឈប់ពីសិល្បៈ ដោយអ្នកនាង មិនបានប្រាប់ពីមូលហេតុជាក់លាក់មួយនៅឡើយទេ តែអ្នកនាង គ្រាន់តែឆ្អែតចិត្តនឹងវិស័យមួយនេះ។ ណាមួយ អ្នកនាងចង់មានជីវិតឯកជនផ្ទាល់ខ្លួន ដោយមិនមែនជាអ្នកសិល្បៈ ហើយនាងបានសុំឱ្យអ្នកគាំទ្រឈប់ចាត់ទុកនាងជាអ្នកសិល្បៈបន្តទៀត ដោយចាត់ទុកខ្លួន ត្រឹមជាអ្នកលក់ឡេម្នាក់ក៏បាន។
ក្រោយពីបានទទួលព័ត៍មានបែបនេះ មានមហាជនជាច្រើនសម្តែងការសោកស្តាយ ហើយមានមនុស្សជាច្រើន ចូលទៅខមមិនដោយអង្វរនាងកុំឈប់ពីសិស្បៈអី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]